Dec 242012
 
Play

អំណាចអ្នកដឹកនាំ
នយោបាយ សែន
ឲ្យយួនចូល ណែន
សែនធ្វើវាហី
ឯខ្មែរស្លូតត្រង់
ជាន់កយកដី
នេះឬធិបតេយ្យ
នៃរបបហ៊ុន ។

ទឹកភែ្នករាស្រ្តស្រក់
ពាន់លានដំណក់
ហូរហៀរជោរជន់
ជោកជាំលើដី
ទុក្ខអើយសែនធ្ងន់
រងទុក្ខទារុណ
គួរអនិច្ចា ។

សូមកុំធ្វើខ្វាក់
ប្រយ័ត្នគ្រោះថ្នាក់
ដោយបណ្តាសា
ឥឡូវសល់ម្ខាង
ឃើញហើយពិចារ
យល់ឈ្វេងកិច្ចការ
ធ្វើតាមច្បាប់ក្បួន ។

រាស្រ្តពិបាកចិត្ត
ទ័លច្រកគំនិត
ធ្វើអត្តឃាតខ្លួន
នេះដោយសារអ្វី?
អភិវឌ្ឍន៍ខុសក្បួន
ខ្លួនខែ្មរក្បាលយួន
ផ្ទួនទុក្ខលើរាស្រ្ត ។

លោកខៀវកញ្ញារិទ្ធ
និយាយគ្មានគិត
រឿងពិតប្រឹងចៀស
ផឹកស៊ីស្រវឹង
ប្រឹងធ្វើសម្ភាសន៍
ការពិតគរគៀស
ចៀសកែក្រឡៃ ។
ឯផៃ ស៊ីផាន
នាំពាក្យសាមាន្យ
មិនបាច់សង្ស័យ
ដើរដេកទន្ទេញ
នីតិរដ្ឋល្បី
សិទ្ធិមនុស្សប្រពៃ
ក្នុងរាជរដ្ឋា ។

រីកែវ រ៉េមី
មានតួនាទី
នាំពាក្យដែរណា
ប្រតិកម្មរហ័ស
ទាន់សភាពការ
​ទោះខុសម្ត៉េចម្ត៉ា
ខំប្រឹងសំរួល ។

ឯប្រាក់ សុខុន
ខំប្រឹងកែកុន
ខ្លាចហ៊ុន សែនដួល
ដោះសារបំពាន
គ្មានការទទួល
ជាតិរលំដួល
ក៏នៅតែល្អ ។

ឯតុលាការ
មានណាស់ប្រាជ្ញា
គ្មានយុត្តិធម៌
អ្វីដែលជាខ្មៅ
ធ្វើទៅជាស
អាក្រក់ជាល្អ
គ្រោះថ្នាក់ជាតិរាស្ត្រ។

ខ្មែរអើយល្មមហើយ
គួរឈប់កន្តើយ
ឆ្លាតហើយវៃឈ្លាស
កុំចាញ់បោកហ៊ុន
នាំតែវិនាស
សិទ្ធិអំណាចរាស្រ្ត
រើសមនុស្សស្មោះត្រង់ ។

សាមសិបប្លាយឆ្នាំ
ខែ្មររស់រងកម្ម
ជិវិតបាត់បង់
ក្រោមការដឹកនាំ
ដោយភាពល្ងិតល្ងង់
ជិវិតលិចលង់
ហិនហោចខ្លោចផ្សា ។

ខ្មែរអើយគិតគូរ
កុំដំអក់យូរ
ជួយជាតិខេមរា
តស៊ូមតិ
បែបអហិង្សា
នោះទើបវាសនា
ល្អចូលដល់រាស្រ្ត ។

ខ្ញុំសូមលើកហត្ថ
បួងសួងបំបាត់
ទុក្ខសោកវិនាស
ចាកឆ្ងាយផុតទៅ
ពីប្រជារាស្រ្ត
នាំសុខចូលពាស
ពេញផ្ទៃនគរ ។

ដោយកុលបុត្រខ្មែរ