Aug 202013
 

ជូនពរថ្ងៃកំណើតវីរបុរសសានសុវិទ្យ ខ្ញុំសូមជូនរឿងកំប្លែង១រឿង​សង្ឃឹមថាប្រពន្ធគាត់​ចិត្ត​ទូលាយ​ដូចមហាសាគរ។

មានរឿងដំណាលក្នុងវង់អ្នកផឹកថា មានបុរសម្នាក់ ខ្ញុំដាក់ឈ្មោះថា ចៅចិត្តទៅចុះ។
ចៅចិត្តធ្វើការច្រើនណាស់ ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ដូចលោកសានសុវិទ្យដែរ។​  មិនតែ​ប៉ុណ្ណោះ ចៅចិត្តហាត់កីឡាដើម្បីទ្រ​ទ្រង់ សុខ ភាពទៀតផង។  រឿងមិនបានប្រាប់ផងទេថា​កីឡាបាល់អី តែមិនមែនបាល់បៀម។

ប្រពន្ធចៅចិត្តអាណិតប្តីណាស់ គិតថាថ្ងៃនេះ ជាថ្ងៃកំណើតរបស់ប្តី នឹងធ្វើអ្វីម្យ៉ាងដើម្បី​ជារង្វាន់ដល់ប្តី។ ពេលចៅចិត្តមកដល់ផ្ទះ ប្រពន្ធក៏និយាយទៅរកប្តី៖​ បង!សូមជូនពរថ្ងៃកំណើត មានសុខភាពល្អ ហើយជារង្វាន់​ អូនឲ្យបងទៅកំសាន្តកន្លែងគេរាំស្រាត ឲ្យបងបានសប្បាយចិត្ត​ ភ្លេចពីការងារម្តង តែអូនសុំទៅជាមួយដែរ។

ពេលទៅដល់ អ្នកយាមទ្វារ ក៏ស្វាគមន៍៖ សួស្តីចៅចិត្ត!
ប្រពន្ធឆ្ងល់ក៏សួរប្តី ៖ ហេតុអ្វីគេស្គាល់ឈ្មោះបង?
ចៅចិត្តថា៖ ហ្នឹង! គឺអ្នកលេងកីឡាជាមួយបង!
ពេលដល់តុអ្នករត់តុស្រីក៏មកស្វាគមន៍៖ សួស្តីចិត្ត! ថ្ងៃនេះចង់ផឹកអីដែរ?
ប្រពន្ធក៏សួរប្តី៖ ហេតុអីក៏ស្រីរត់តុសិចស៊ីនេះស្គាល់ឈ្មោះបងដែរ?​​ បងឯងធ្លាប់ មកទីនេះញឹក ញាប់ ណាស់មែនទេ?
ចៅចិត្តតបវិញ៖ មិនមែនទេ! នាងនេះក៏ហាត់កីឡាជាមួយបងដែរ!​  គេនៅក្រុមខាងស្រីៗ។

នាងជាប្រពន្ធក៏ទ្រាំជឿទាំងពិបាក។​ បន្ទាប់ពីមើលបានមួយសន្ទុះ ស្រីរាំលើតុដោះសំលៀកបំពាក់ ម្តងបន្តិចៗ រហូតនៅសល់តែខោស្លីព ស្រីអ្នករាំនោះក៏ស្រែកថាដល់ពេលចៅចិត្តដាក់​លុយ​ចូល​ខោស្លីពហើយ! ប្រពន្ធក៏យល់ ថាចៅចិត្តពិតជាមកទីនេះញឹកញាប់។ ខឹងខ្លាំង ណាស់ ក៏រត់ចេញពីហាង​ដោយ ចៅចិត្តរត់តាម។

នាងជាប្រពន្ធហៅតាក់ស៊ីហើយក៏ចូលទៅអង្គុយក្នុងតាក់ស៊ី។​  មុននឹងតាក់ស៊ីបើកចេញទៅ ចៅចិត្តក៏ប្រញាប់​ចូលក្នុងតាក់ស៊ី​ទាន់​ល្មម​ ហើយនិយាយថា៖ ស្តាប់បងនិយាយសិនអូន!​

នាងជាប្រពន្ធក៏ស្រែកឡូឡាមិនព្រមស្តាប់អ្វីទាំងអស់។

អ្នកបើកតាក់ស៊ីដែលស្តាប់ឮទាំងអស់ ក៏និយាយថា៖  ហ្អេចៅចិត្ត! ស្រីដែលឯងនាំមករាល់ដង មិនដែលមាន​មួយណាឆ្នាស់​ដូចនាង​ម្នាក់នេះទេវ៉ី!

រឿងនេះខ្ញុំ​ឃី​ស៊្រាង​ពីអាល្លឺម៉ាញជាអ្នករៀបរៀងជូនជារង្វាន់ដល់លោកតាសានសុវិទ្យ​ក្នុងឱកាស​ អាយុគ្រប់​៦៦​ចូល​៦៧​ដែលបានតែ​មាត់​​មិនដែលហ៊ានទៅមើលរបាំស្រាត…

Sorry, the comment form is closed at this time.