Dec 022012
 

មុននេះខ្ញុំបានទូរស័ព្ទទៅស្រុកខ្មែរ គេនិយាយថា៖

បងប្អូន : អ្នកអត់ឃ្លានបានទទួលការឧបត្ថម្ភគ្រប់គ្រាន់។

ខ្ញុំ : មិនពិតទេដឺង? ស្តាប់វិទ្យខ្មែរពិភពលោក លោកមាស វណ្ណធា បានរាយការណ៍ថា អ្នកក្រ កាន់តែក្រទៅ កាន់តែអស់ទៅ គឹអស់ដី អស់ផ្ទៈ អស់លុយ ធ្វើអីក៏ធ្វើដែរ អោយតែរស់។

បងប្អូន : ដែលគេថាអោយអ្នកអត់ឃ្លាននោះគឺពិតណាស់ គេជួយតែអ្នកណាដែលអត់ឃ្លាន អ្នកឃ្លានគេមិនឧបត្ថម្ភទេ យល់ទេ?

ខ្ញុំៈ អូហ៍ យល់ហើយ!!! ចុះគេថាកាត់បន្ថយភាពក្រីក្រ?

បងប្អូន : អាហ្នឹងក៏គេធ្វើបានសំរេចដែរ គឺអ្នកក្រគ្រាន់តែ ឈឺក្តៅខ្លួនក៏ស្លាប់ ឈឺស្លាប់ៗយូរៗទៅ មិនអស់អ្នកក្រ?  ជាក់ស្តែង គ្រាន់តែពស់ចិក យកទៅពេទ្យ គេមិនព្រម ព្យាបាល ទុកទាល់តែស្លាប់។

ខ្ញុំៈ យល់ហើយៗ….