Aug 292013
 

3 men & God

ថ្ងៃមួយនោះ បុរសជរា​៣​នាក់បាននាំគ្នាទៅគាល់ព្រះអាទិទេព។​​
បុរសទី១​ជាជនជាតិអាមេរិកាំង​បានសួរព្រះអង្គថា៖​ «ក្រាបទូល តើពេលណាទៅ​ទើប​សហរដ្ឋអាមេរិក​នឹងបានធូរស្រាលពីបញ្ហា​សង្ខេបកម្មសេដ្ឋកិច្ច?»
ព្រះអាទិទេពទ្រង់ត្រាស់​ថា​១០០​ឆ្នាំ​ទៀត។
រំពេចនោះអាមេរិកាំងរូបនោះក៏ស្រែកយំហ៊ីៗហើយថ្ងូរថាខ្លួន​គ្មាន​ឱកាសបាន​ឃើញថ្ងៃហ្នឹងទេ។
បុរសទី២​ដែលជាជនជាតិរុស្ស៊ីក៏សួរព្រះអង្គថា​៖ «ចុះប្រទេសទូលបង្គំ​វិញ កាលណាទៅទើប​បាន​រីក​​ចំរើន​​​ក្លាយ​ជា​ប្រទេស​​មហាសេដ្ឋី?»
ព្រះជាម្ចាស់ក៏ទ្រង់ត្រាស់ថា​៥០​ឆ្នាំទៀត​ប្រទេសម្នាល​នឹងក្លាយជាប្រទេសអ្នកមានហើយ។
ជនប៉ារុស្គី​ក៏ស្រែកទ្រហោយំង៉ោង​ថា​ខ្លួន​នឹង​មិន​បានឃើញថ្ងៃ​ហ្នឹងឡើយ។
បុរសជរាទី៣មុខមាត់ស្រដៀង​លោកឱកសឿម​ក៏សួរ​ព្រះជាម្ចាស់ថា៖​ «ចុះស្រុកខ្មែរវិញ​ ក្រាបទូល កាលណា​ទៅ​ទើប​​អស់អំពើពុករលួយ?»
គ្រាន់តែឮសំនួរ​នេះភ្លាម ព្រះអាទិទេពក៏ទ្រង់ព្រះកន្សែងង៉ោងឡើងដែរ ​ហើយទ្រង់​អដ្តសរៈ​(ថ្ងូរ) ​ថា៖ ​«អង្គអញហ្អើយ! គ្មាន​ថ្ងៃ​បាន​ឃើញពេលនោះទេ!»

Sorry, the comment form is closed at this time.