Jan 012017
 

ម្តាយលោកបណ្ឌិតកែមឡី គេងយាមផ្នូរកូន ​ទាំងរងាញាក់។ រីឯរោងវិញ ពុកផុយអស់ហើយ។ ខែត្រជាក់ធ្លាក់ខ្យល់រងា។ តើយុត្តិធម៌ចំពោះកូនសម្លាញ់នៅទីណា? រូបភាពថ្ងៃដាច់ឆ្នាំ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦។

kl6kl5

រោងគ្របពីលើផ្នូរ ជាង៥ខែហើយ កៅស៊ូដំបូលដូរ៤ដងហើយ គេជួលឲ្យឡើងលេងយកលុយទៀតហើយ អាណិតតែម្តាយអ្នកគេងចាំ តើថ្ងៃណា​ទើបពាក្យសន្យាថា​នឹងធ្វើចេតិយ ធ្វើ​បណ្ណាល័យ ធ្វើ​ហាង​កាហ្វេ​ស្អីអស់ហ្នឹង នឹងកើតចេញជារូបរាង? គ្មានសច្ចៈ គឺជាបាប។ បោកបញ្ឆោត​ កុហកសាធារណជន ​គឺជា​បាប…ពៀរគង់តាមទាន់ គេចមិនផុតទេ!

kl1kl2kl3kl4

ឥឡូវបានដំណឹងថាក្រសួងមហាផ្ទៃ​ ក្រសួងយុត្តិធម៌ សាលាដំបូងបានបិទសំណុំរឿងលោកកែមឡីហើយ។ ម្នាក់ៗហាក់ដូចជាស្ងាត់ឈឹង។ ទាំងខាងយើងទាំងខាងគេ។ អ្នកស្រី​កែមថាវី បងស្រីលោកកែមឡី ចង់ដឹងថាគួរគិតយ៉ាងម៉េចទៅទៀត បើគេមិនរកយុត្តិធម៌ឲ្យប្អូនគាត់អ៊ីចឹងនោះ?

យើងបានតែនិយាយលើកទឹកចិត្តឲ្យគាត់នៅឲ្យស្ងប់ចិត្តសិន។ បើតាមច្បាប់ ករណីឃាតកម្មនេះមិនអស់អាជ្ញាយុកាលនោះទេ។​ នៅក្រោមរបបតិរច្ឆាន​ មានគ្រោះថ្នាក់ជុំវិញខ្លួនចំពោះគ្រួសារកំសត់របស់លោកកែមឡី។ មាន​តែពួកគាត់នៅក្នុងស្រុក សម្ងំស្ងៀមសិនទៅ ចាំមើលក្រុមគណៈកម្មការសព និងអ្នកស្រីរចនាដែលក៏នៅតែល​តោល​ ក្រោមកិច្ចការពាររបស់អង្គការសហប្រជាជាតិ​នាក្រុងបាងកក ថាតើគេគិតធ្វើអីតទៅទៀត។

យ៉ាងណាក៏ដោយខាងលោកបណ្ឌិតឡៅម៉ុងហៃ និង លោក​ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជន កាលពីថ្ងៃមុនបានពិគ្រោះថានិងដាក់ពាក្យប្តឹង ហើយពេលនេះពួកគាត់ក៏កំពុងរៀបចំបណ្តឹង​ហើយដែរ។

លោកអ្នកនាងជាខ្មែរ ដែលនាំគ្នាហែសពលោកបណ្ឌិត​កែមឡី សម្តីមាសសម្តីប្រាក់ ស្រែកទ្រហោយំថាស្រឡាញ់ណាស់​ អាណិតណាស់​នោះ ភ្លេចលោក​ហើយឬអី? លោកត្រូវពួកអាតិរច្ឆាន​វាបាញ់សម្លាប់ទើបតែជាង​ ៥ ​ខែ គឺ ទើបតែ ១៧៥​ ថ្ងៃ​សោះ លោកអ្នកនាងភ្លេចកែមឡីហើយឬ?

ខ្មែរពិភពលោក

Sorry, the comment form is closed at this time.