Jul 222013
 

ពាក្យសង្ឃ៧មករាវាជាពាក្យថ្មី ដូចពាក្យ សម្តេចខ្វាង មកពីពាក្យfa សម្តេចខ្វាងម្ខ៉ាក់ ឬសម្តេចខ្វាក់ម្ខ៉ាង។ សង្ឃ៧មករាគឺសង្ឃដែលខូច ដែលមានស្រី ដែលមានប្ រពន្ធ ដែល លួចថតស្រីៗងូតទឹក។ មានរឿងដំណាលថា មានសង្ឃ៧មករា២នាក់នាំគ្នាទៅលេងស្រី។នៅពេលសង្ឃទី១ចូលទៅក្នុងបន្ទប់ស្រី សង្ឃទី២នៅចាំខាងក្រៅ។ ពេលរួចរាល់ហើយ សង្ឃ ទី១ ចេញពីបន្ទាប់ហើយនិយាយប្រាប់សង្ឃទី២ថា៖
អស្ចារ្យមែន នាងនេះអស្ចារ្យជាងប្រពន្ធអញទៅទៀត​ ឮដូច្នេះសង្ឃទី២ក៏ប្រញាប់ចូលភ្លាម។
មួយសន្ន្ទុះ ក្រោយមក សង្ឃទី២ក៏រួចរាល់ហើយចេញមកលាន់មាត់ប្រាប់សង្ឃទី១ថា៖
មែន អស្ចារ្យជាងប្រពន្ធរបស់ឯងមែន!
ពេលវេលាបានកន្លងទៅ សង្ឃទី១ក៏បានជិះម៉ូតូទៅជួបសង្ឃទី២ដែលកំពុងដើរ សង្ឃទី១ក៏សួរពួកម៉ាក៖​ នែ!មេចក៏ដើរ ម៉ូតូឯងចោរលួច?
មែនហើយ ម៉ូតូអញត្រូវចោរលួចកាច់សោ-ក បាត់ហើយ។ ហឺស!​មនុស្សឥឡូវ លែងស្គាល់ បុណ្យ បាបអស់ហើយ។​លួចក៏លួច បោកប្រាស់  ភូតភរ  ជិះជាន់គ្នា  សម្លាប់គ្នា  គឺគ្មាន ធម៌ក្នុងខ្លួនទេ។
សង្ឃទី១ក៏និយាយថា៖ យើងត្រូវនាំគ្នាទេសនាឲ្យបានច្រើន​ឲ្យគ្រប់ទីកន្លែង ឲ្យមនុស្សខ្លាច បាបឡើងវិញ។មួយរយៈក្រោយមក សង្ឃទាំងពីរក៏ជួបគ្នា សង្ឃទី១ក៏ប្រញាប់សួរសង្ឃទី២ជាពួកម៉ាក៖
ហ្អេ! បានម៉ូតូវិញហើយ? ទេសនាតែបន្តិច មនុស្សខ្លាចបាបក៏យកម៉ូតូមកឲ្យវិញ?
សង្ឃទី២ក៏ឆ្លើយតបវិញ៖មិនមែនទេ តាមពិត ពេលដែលអាត្មា កំពុងទេសនា ឲ្យមនុស្សខ្លាច បាប កុំឲ្យលួចគេ កុំឲ្យភរគេជាហូរហែ លុះដល់កន្លែងកុំឲ្យចាប់ប្រពន្ធគេ អាត្មាក៏នឹកឃើញ ដល់ម៉ូតូ របស់អាត្មា ថាភ្លេចនៅផ្ទះអ្នកណា!