Apr 232013
 
Play

កំណាព្យ​ឈ្មោះ «​បញ្ជីរាយនាម​បិសាចនិងទេវតា»
(សុំជំរាបថាកំណាព្យដែលលោកអាចារ្យសូត្រ​ហើយខ្ញុំចាក់ផ្សាយក្នុងនាទីពីនេះពីនោះ ថ្ងៃ ១០​មេសា​២០១៣​ខុសគ្នា​ពីកំណាព្យ​ដែលខ្ញុំចម្លងជូនសម្រាប់អាន​ខាង​ក្រោម​នេះបន្តិច​ព្រោះខ្ញុំរមាស់​ដៃ​លួចបញ្ចេញបញ្ចូលបន្តិច។​ ពីខ្ញុំសានសុវិទ្យ។)

សួនកំណាព្យ​ស្តីពីមេដឹកនាំប្រទេសកម្ពុជា​តែងដោយ​លោក​អាចារ្យប្រាជ្ញ​ម៉ាន ក្រុងស្តុកតុន​ រដ្ឋកាលីហ្វ័រន្ញ៉ា​ស.រ.អ.។

នយោបាយតាមចិន ស្តេចសីហនុ
នាំយួនចូលស្រុក​នាយកហ៊ុនសែន
បដិវត្តន៍មែនទែន​សមមិត្តប៉ុល ពត
ប្រធានគ្មានពិសោធន៍ ​ហេង​ សំរិន
ប្រធានមិនសូវប៉ិន​ ខ្មែរជា ស៊ីម
ប្រធានគ្មានសង្ឃឹម​ ខ្មែរ​ខៀវ ​សំផន
បងធំពាក់ព័ន្ធចិន ​ម្សៀនួន ​ជា
មាសពេជ្រហូរហៀរ ​យួន​សុខ​ គង់
ចាយ​លុយឆុងៗ ចិន​គាត​ ឈន់
មន្ត្រីចិត្តធ្ងន់​ ខ្មែរសាយ ​ឈុំ
សូត្រធម៌ប្រោះព្រំ​លោក​តា​ណយ​ច្រឹក
សូត្រធម៌ល្ងាចព្រឹក​សម្តេច​ប៊ួ គ្រី
សូត្រតាមគម្ពីរ​សម្តេច​នួន​​ ង៉ែត
សូត្រធម៌ឲ្យប្រេតសម្តេចទេព វង្ស
មន្ត្រីយៀកុង​យួន​វង្ស វឌ្ឍនា
មន្ត្រីខាងសាសនា​ ខ្មែរ​មិន ​ឃិន
មន្ត្រី​យៀកមិញ ​យួនត្រាំ អ៊ីវតឹក
មន្ត្រីមហាសំពឹក ខ្មែរសូ​​ ឃុន
មន្ត្រីពូកែគុន លោកនេត​ សាវឿន
មន្ត្រីខាងជំរឿន ខ្មែរ​ស​ ខេង
មន្ត្រីស៊ីស្រីក្មេងៗ ខៀវ កាញារិទួ្ធ
មនុស្សនិយាយមិនចេះគិត​ ផៃ ស៊ីផាន
មន្ត្រីរកលុយបាន យួន​ស៊ុយ​ សែម
ដែលសម្បូណ៌ស្រីក្លែម​ សៅរ៍ សុខា
មន្ត្រីមហាគ្រួសារនិយម​​ ហោណាំហុង
មនុស្សសែរាជវង្ស ទ្រង់សិរីវុឌ្ឍ
មន្ត្រីខាងប្រយុទ្ធ ​ម្សៀ​ទៀ បាញ់
មេកាប់ឈើនិងរកតែកន្លែងខ្លាញ់ហ៊ីង ប៊ុនហៀង
មន្ត្រីត្រង់ទៀង​ លោកថាច់ សេដ្ឋា
ពូកែខាងតវ៉ា លោក​យឹម ​សុវណ្ណ
អ្នកនយោបាយប្រកាន់ខ្មែរ ​លោក​សុន​ ឆ័យ
អ្នកធ្វើនយោបាយពីចម្ងាយ សម រង្ស៊ី
មេនយោបាយវក់វី កឹម ​សុខា
ទើបនឹងរលត់ជីវ៉ា អៀង សារី
ពូកែវង្វេងផែនទី អាយួន​វ៉ាគិមហុង
ពុករលួយដល់ខួរក្នុង ឱម យ៉ិនទៀង
មានស្នេហ៍ឥតល្ហៀង ទ្រង់រណឫទ្ធិ
មានក្រសួងច្រើនពិត​ ម្សៀយួនសុខ អាន
មន្រ្តីមានបាន​ស្ងាត់ៗ ងួន​ញ៉ឹល
មន្ត្រីគុណរមិល ​កញ្ចាស់ញ៉ឹក ប៊ុនឆៃ
មេខ្វៃ ផ្ទះខ្មែរ ​ឡៅ ម៉េងឃិន
ស្រុកខ្មែរ​វិនាសហោចហីន មីចិនយាយភូ
ត្រូវជាប់គុកយូរៗ​ មេប៉ូលិស​ហេង ​ពៅ
ឧបនាយករដ្ឋមន្ត្រីស្រី ​នៅព្រៅ​ ​ម៉ែន សំអន
ចេះដឹងគ្រប់បន កែ គិមយ៉ាន
បោកខ្មែរបាន​រាប់លាន​ ប៊ុន​ ​រ៉ានី
សម្លាប់ឆ្កែស៊ី​ កែប ជុតិម៉ា ធ្
វើបញ្ជាការទ័ព ប៉ុលសារឿន
ត្រី-ស្រូវលែងជឿនលឿន ​ចាន់ សារុន
ប្រធានក្រុមហ៊ុន-មេកញ្ឆា​​ ម៉ុង រិទ្ធី
ក្រុមហ៊ុនវាតទីប្លន់ដី លីយ៉ុងផាត់ ក្
រុមហ៊ុនតាយសាកទៅបាត់​ ថៃ ប៊ុនរ៉ុង
មេក្រុមហ៊ុនលិចលង់ ​ថេង ប៊ុនម៉ា
ក្រុមហ៊ុនច្រើនដុល្លារ ចិន​គិត ​ម៉េង
ពាណិជ្ជកម្ម​តាំងពី​ក្មេង ​ចម ប្រសិទ្ធ
មន្ត្រីបម្រើយួនស្និទ្ធ គង់ សំអុល
កាប់ឈើគ្មានឲ្យសល់ យួនទីសុគន្ធ
ទឹកលិចលង់ជន់​ លឹម ​គានហោ
ផ្កាយក្រពើផ្កាយចោរ ផ្កាយ​៣-៤ ផ្
កាយចោរខ្ញុំកញ្ជះយួន ផ្កាយ​៤-៥
ផ្កាយពណ៌ក្រហម ផ្កាយយួនឫស្យា
ឯកឧត្តមចិត្តសាវ៉ា អៀង ​មូលី
ឯកឧត្តមហ៊ុនស៊ី សម​ សត្ថា
ឯកឧត្តម​វីឡា​ គឺពួកចោរ
ឯកឧត្តមឡើងតាមជើងខោ ពួកចាយដុល្លារ ​
ឯកឧត្តមហ៊ឺហា​គឺពួកចោរប្លន់
ឯកឧត្តមលួចមិនចេះគ្រប់គ្រាន់គឺពួកប្រេត
ពួកស៊ីមិនចេះឆ្អែត​ ពួកតិរច្ឆាន
ឯកឧត្តមមិនមានបាន ខ្មែរស្នេហាជាតិ
ឯកឧត្តមចោលម្សៀត មិនហ៊ានច្បាំង
ឯកឧត្តមមិនដេញខ្មាំង ពួកក្បត់ជាតិ
ឯកឧត្តម​ម្យ៉ាងទៀត គឺពួកហៃអើ
ឯកឧត្តមភ្លីភ្លើ ស្ទើរចំណេះដឹង
ឯកឧត្តមទាំងអស់ហ្នឹង នឹងត្រូវវិនាស
ឯកឧត្តមជួយរាស្ត្រ ជាមនុស្សទេវតា
ឯកឧត្តមស្រីស្រា​ នរក​អវិចី
រាស្ត្រខ្មែរ​វេទនា គេគ្មានគិតអ្វី
ឯកឧត្តមអន្យតិរ្ថិយជួបអន្តរាយហើយ
ពេលខ្មែរបានសុខ​ស្រុកយើងសំបូរ
ជ្រកក្រោមម្លប់ពោធិ៍ព្រះស្រីអារ្យមេត្រី
តំណទៅមុខខ្មែរឥតព្រួយអ្វី
ស្រុកយើងល្បាញល្បីនៅលើលោកា
ចោរយួន​ចោរសៀមរលាយទាំងអស់
ពូជខ្មែរ​ចិត្តស្មោះជឿពុទ្ធសាសនា
ព្រះឥន្ទព្រះព្រហ្មព្រមទាំងទេវតា
ជួយផ្តាច់កម្មពៀរ ​រួចពីពួកចោរ
ដីយើងមួយលានគីឡូម៉ែត្រក្រឡា
ពីដើមជាមហា នគរ​បវរ
តែឈ្មោះកម្ពុជាមិនសូវជាល្អ
ព្រោះសុទ្ធតែស្វានិងទោចសោយរាជ្យ
ដល់ពេលខាងមុខប្តូរឈ្មោះវិញហើយ
ស្វាទោចដល់ត្រើយព្រោះចប់អាណត្តិ
ស្តេចទីមួយរយមួយ​ ដល់ទីបំផុត
ត្រូវលត់ពូជពង្ស នាឆ្នាំនេះដែរ
ឈ្មោះថ្មី របស់ខ្មែរ «​វង្កតបុរី»
រីកទឹករីកដី ​ជាមហានគរ
ខ្មែរផុតទុក្ខព្រួយ​ រួចអស់ទោសោ
មានទេពគាំទ្រថែសុខ​រហូតហោង។

សួនកំណាព្យដោយ​ខ្ញុំបាទ ប្រាជ្ញ​​ ម៉ាណ ក្រុងស្តុកតុន​​ ៩​មេសា​២០១៣

Sorry, the comment form is closed at this time.