Jul 252013
 

សំដាចម៍ជាពាក្យថ្មីដែលក្លាយពីពាក្យអាចម៍។
សំដាចម៍(សម្តេច)ហ៊ុនសែនចែកសញ្ញាប័ត្រជួយសាងនេះសាងនោះ
អ្មកណាក៏ដឹងដែរ ព្រោះ វាជាទំលាប់ ជាតួនាទី​ ជាការងាររបស់សំដាចម៍។
ថ្មីៗនេះប្លែកៈ
ហ៊ុនសែនបាននាំគ្នាទៅមើលមត្តេយ្យសាលារបស់រដ្ឋមួយ នាយកមត្តេយ្យបាននិយាយប្រាប់ពីការលំបាក
ពីការខ្វះខាត​ ហើយសុំអោយសំដាចម៍ជួយ តែសំដាចម៍ថាចាំគិតសិនចាំជាប់ឆ្នោតសិន។
បន្ទាប់មកហ៊ុនសែនទៅលេងសាលារដ្ឋមួយគឺសាលាទួលទំពូង ដែល30ឆ្នាំហើយអត់មានកសាង
 អត់មានជួសជុលអ្វីសោះ។ នាយកសាលា ត្អូញសូមជំនួយអោយសំដាចម៍ជួយ 
តែសំដាចម៍ហ៊ុនសែន មិនបានឆ្លើយថាជួយទេ។
បន្តមកទៀត ហ៊ុនសែនបានទៅមើលគុកព្រៃ-ស។
គ្រាន់តែមកដល់គុកព្រៃ-សភ្លាម ហ៊ុនសែនបង្គាប់អោយគេធ្វើអាងហែលទឹក ធ្វើម៉ាស្សា ធ្វើ Restaurant ធ្វើកាស៊ីណូ។
ឧកញ៉ាដែលដើរជាមួយឆ្ងល់ក៏សួរ៖
មត្តេយ្យសាលា​សុំអោយសំដាចម៍ជួយ តែសំដាចម៍មិនជួយមិនរវល់
តែបែរជាមកកសាងគុកទៅវិញ?
ហ៊ុនសែនតប៖ ឯងគិតទៅមើល ថ្ងៃក្រោយ អញត្រូវទៅមត្តេយ្យ ទៅសាលារៀនទេ?

Sorry, the comment form is closed at this time.