khysreang

មតិ អ្នកម្ចាស់ឆ្នោត

 និយាយរឿងកំប្លែង  Comments Off on មតិ អ្នកម្ចាស់ឆ្នោត
Sep 112013
 

បោះឆ្នោតរួចហើយ គណបក្សប្រជាជន បន្លំរហូតមក។

ក្រោយពីជំរិតឲ្យប្រជាជនផ្តិតមេដៃគាំទ្រខ្លួន ហើយត្រូវគេរិះគន់ខ្លាំងមកគេក៏ឈប់ ហើយលបសួរស្ទង់ស្ទាបមតិប្រជាជន៖

គណបក្សប្រជាជន៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចដេកជោរយៈពេល៣០ឆ្នាំកន្លងមក
តើលោកមានអារម្មណ៍យ៉ាងណា?

ប្រជាជន៖ ខ្ញុំមានអារម្មណ៍ដូចជាប្រពន្ធខ្ញុំ!​

គណបក្សប្រជាជន៖ មានអារម្មណ៍ដូចប្រពន្ធយ៉ាងម៉េច ខ្ញុំមិនយល់ទេ!

ប្រជាជន៖ មានអារម្មណ៍ដូច​ប្រពន្ធខ្ញុំ នៅជាមួយគ្នា៣០ឆ្នាំ ធុញណាស់ៗៗៗៗៗៗៗៗៗ

ថ្ងៃកំណើត

 និយាយរឿងកំប្លែង  Comments Off on ថ្ងៃកំណើត
Aug 202013
 

ជូនពរថ្ងៃកំណើតវីរបុរសសានសុវិទ្យ ខ្ញុំសូមជូនរឿងកំប្លែង១រឿង​សង្ឃឹមថាប្រពន្ធគាត់​ចិត្ត​ទូលាយ​ដូចមហាសាគរ។

មានរឿងដំណាលក្នុងវង់អ្នកផឹកថា មានបុរសម្នាក់ ខ្ញុំដាក់ឈ្មោះថា ចៅចិត្តទៅចុះ។
ចៅចិត្តធ្វើការច្រើនណាស់ ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ដូចលោកសានសុវិទ្យដែរ។​  មិនតែ​ប៉ុណ្ណោះ ចៅចិត្តហាត់កីឡាដើម្បីទ្រ​ទ្រង់ សុខ ភាពទៀតផង។  រឿងមិនបានប្រាប់ផងទេថា​កីឡាបាល់អី តែមិនមែនបាល់បៀម។

ប្រពន្ធចៅចិត្តអាណិតប្តីណាស់ គិតថាថ្ងៃនេះ ជាថ្ងៃកំណើតរបស់ប្តី នឹងធ្វើអ្វីម្យ៉ាងដើម្បី​ជារង្វាន់ដល់ប្តី។ ពេលចៅចិត្តមកដល់ផ្ទះ ប្រពន្ធក៏និយាយទៅរកប្តី៖​ បង!សូមជូនពរថ្ងៃកំណើត មានសុខភាពល្អ ហើយជារង្វាន់​ អូនឲ្យបងទៅកំសាន្តកន្លែងគេរាំស្រាត ឲ្យបងបានសប្បាយចិត្ត​ ភ្លេចពីការងារម្តង តែអូនសុំទៅជាមួយដែរ។

ពេលទៅដល់ អ្នកយាមទ្វារ ក៏ស្វាគមន៍៖ សួស្តីចៅចិត្ត!
ប្រពន្ធឆ្ងល់ក៏សួរប្តី ៖ ហេតុអ្វីគេស្គាល់ឈ្មោះបង?
ចៅចិត្តថា៖ ហ្នឹង! គឺអ្នកលេងកីឡាជាមួយបង!
ពេលដល់តុអ្នករត់តុស្រីក៏មកស្វាគមន៍៖ សួស្តីចិត្ត! ថ្ងៃនេះចង់ផឹកអីដែរ?
ប្រពន្ធក៏សួរប្តី៖ ហេតុអីក៏ស្រីរត់តុសិចស៊ីនេះស្គាល់ឈ្មោះបងដែរ?​​ បងឯងធ្លាប់ មកទីនេះញឹក ញាប់ ណាស់មែនទេ?
ចៅចិត្តតបវិញ៖ មិនមែនទេ! នាងនេះក៏ហាត់កីឡាជាមួយបងដែរ!​  គេនៅក្រុមខាងស្រីៗ។

នាងជាប្រពន្ធក៏ទ្រាំជឿទាំងពិបាក។​ បន្ទាប់ពីមើលបានមួយសន្ទុះ ស្រីរាំលើតុដោះសំលៀកបំពាក់ ម្តងបន្តិចៗ រហូតនៅសល់តែខោស្លីព ស្រីអ្នករាំនោះក៏ស្រែកថាដល់ពេលចៅចិត្តដាក់​លុយ​ចូល​ខោស្លីពហើយ! ប្រពន្ធក៏យល់ ថាចៅចិត្តពិតជាមកទីនេះញឹកញាប់។ ខឹងខ្លាំង ណាស់ ក៏រត់ចេញពីហាង​ដោយ ចៅចិត្តរត់តាម។

នាងជាប្រពន្ធហៅតាក់ស៊ីហើយក៏ចូលទៅអង្គុយក្នុងតាក់ស៊ី។​  មុននឹងតាក់ស៊ីបើកចេញទៅ ចៅចិត្តក៏ប្រញាប់​ចូលក្នុងតាក់ស៊ី​ទាន់​ល្មម​ ហើយនិយាយថា៖ ស្តាប់បងនិយាយសិនអូន!​

នាងជាប្រពន្ធក៏ស្រែកឡូឡាមិនព្រមស្តាប់អ្វីទាំងអស់។

អ្នកបើកតាក់ស៊ីដែលស្តាប់ឮទាំងអស់ ក៏និយាយថា៖  ហ្អេចៅចិត្ត! ស្រីដែលឯងនាំមករាល់ដង មិនដែលមាន​មួយណាឆ្នាស់​ដូចនាង​ម្នាក់នេះទេវ៉ី!

រឿងនេះខ្ញុំ​ឃី​ស៊្រាង​ពីអាល្លឺម៉ាញជាអ្នករៀបរៀងជូនជារង្វាន់ដល់លោកតាសានសុវិទ្យ​ក្នុងឱកាស​ អាយុគ្រប់​៦៦​ចូល​៦៧​ដែលបានតែ​មាត់​​មិនដែលហ៊ានទៅមើលរបាំស្រាត…

ប្តូរឬមិនប្តូរ

 និយាយរឿងកំប្លែង  Comments Off on ប្តូរឬមិនប្តូរ
Aug 102013
 

នៅប្រទេសគេដទៃទៀត….. គេមានឧបនាយករដ្ឋមន្រ្តីតែមួយឬពីរ រីឯខ្មែរមានច្រើនរាប់ភ្លេច ​​ម្នាក់ៗ​សុទ្ទតែ​ផ្កាយ៤ ហើយថ្មីៗនេះ ក្រោយពីបោះឆ្នោតហើយមិនទាន់ដឹងថាដូរឬមិនដូរ ក៏មានផ្កាយ៤ម្នាក់ គិតចង់ លាចេញ ពីតំណែង។

ហ៊ុនសែនហៅមកជួបហើយសួរថាមាន​រឿងអ្វីឬ?

លោកផ្កាយ៤ក៏និយាយប្រាប់ហ៊ុនសែនថា ខ្ញុំមានបញ្ហា២ ​តូច១និងធំ១។​ បញ្ហាតូចគឺ ខ្លាចបន្តិច​ទៀត​មានការផ្លាស់ប្តូរ។ បើគណបក្សសង្គ្រោះជាតិមកកាន់អំណាច ខ្ញុំមិនដឹងទៅណា ឬធ្វើអ្វីទេ!

ហ៊ុនសែនក៏ឆ្លើយប្រាប់ថា៖ បញ្ហាតូចនេះខ្ញុំសូមធានាថា គ្មានការផ្លាស់ប្តូរ​អីទាំងអស់!

លោកផ្កាយ៤ក៏តបថា​ អាហ្ណឹងហើយ ដែលជាបញ្ហាធំ!!!

 

គណបក្សទេវតាបាចគ្រាប់បែក

 និយាយរឿងកំប្លែង  Comments Off on គណបក្សទេវតាបាចគ្រាប់បែក
Aug 092013
 

នៅទីក្រុងភ្នំពេញបន្ទាប់ពីបោះឆ្នោតរួច មានយុវជនម្នាក់ស្រែកឡូឡាម្នាក់ឯងថា៖

បរាជ៏យបក្សអាយ៉ងយួន បរាជ៏យបក្សកាប់ព្រៃឈឺ បរាជ៏យបក្សទេវតាបាចគ្រាប់បែក!

ស្រាប់តែកងអាវុធហត្ថចាប់យុវជននោះទៅឃុំភ្លាម។

យុវជននោះបានតវ៉ា៖ ខ្ញុំមិនបានថាអោយគណបក្សណាទេ ​ហេតុអីចាប់ខ្ញុំ?

កងអាវុធហត្ថក៏ដោះលែងយុវជននោះ។

៥នាទីក្រោយមកយុវជននោះក៏ត្រូវកងអាវុធហត្ថចាប់ម្តងទៀត។

ហេតុអីចាប់ខ្ញុំទៀតហើយ? ខ្ញុំមានថាអោយគណបក្សណាផង​

គិត​ឃើញ​យ៉ាងម៉េច?

ឯងមិនបានថាគណបក្សណាមែន ប៉ុន្តែមានគណបក្សតែមួយគត់

ដែលជាអាយ៉ងយួន ដែលអោយគេកាប់ព្រៃ គណបក្សនោះគឺ

គណបក្សប្រជាជនកម្ពុជា!

ចំណុចខុសគ្នា

 និយាយរឿងកំប្លែង  Comments Off on ចំណុចខុសគ្នា
Aug 062013
 

សំណួរ៖ តើចំណុចខុសគ្នារវាងហ៊ុនសែននិងទេវតា នៅត្រង់ណា?

ចំឡើយ៖​ គឺទេវតាមិនតាំងខ្លួនថាជាហ៊ុនសែន!

កុំឲ្យនឹកស្រុក

 និយាយរឿងកំប្លែង  Comments Off on កុំឲ្យនឹកស្រុក
Aug 042013
 

ថ្មីៗនេះខ្មុំបានទៅលេងផ្តះមិត្តភ័ក្តិនៅក្រុងមូនិច ក៏ភ្ញាក់ព្រើត ព្រោះឃើញគេបិទរូបហ៊ុនសែននៅលើជញ្ជាំង។

ខ្ញុំក៏និយាយថា៖ អាពួកម៉ាក ម៉េចក៏ឯងបិទរូបហ៊ុនសែនលើជញ្ជាំង?

ពួកម៉ាក់ក៏តបវិញ៖ អញបិទរូបហ៊ុនសែន ដើម្បីមើលទៅកុំឲ្យនឹកស្រុកខ្មែរ!