មតិ អ្នកម្ចាស់ឆ្នោត

 និយាយរឿងកំប្លែង  Comments Off on មតិ អ្នកម្ចាស់ឆ្នោត
Sep 112013
 

បោះឆ្នោតរួចហើយ គណបក្សប្រជាជន បន្លំរហូតមក។

ក្រោយពីជំរិតឲ្យប្រជាជនផ្តិតមេដៃគាំទ្រខ្លួន ហើយត្រូវគេរិះគន់ខ្លាំងមកគេក៏ឈប់ ហើយលបសួរស្ទង់ស្ទាបមតិប្រជាជន៖

គណបក្សប្រជាជន៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចដេកជោរយៈពេល៣០ឆ្នាំកន្លងមក
តើលោកមានអារម្មណ៍យ៉ាងណា?

ប្រជាជន៖ ខ្ញុំមានអារម្មណ៍ដូចជាប្រពន្ធខ្ញុំ!​

គណបក្សប្រជាជន៖ មានអារម្មណ៍ដូចប្រពន្ធយ៉ាងម៉េច ខ្ញុំមិនយល់ទេ!

ប្រជាជន៖ មានអារម្មណ៍ដូច​ប្រពន្ធខ្ញុំ នៅជាមួយគ្នា៣០ឆ្នាំ ធុញណាស់ៗៗៗៗៗៗៗៗៗ

បុរសជរានិងអាទិទេព

 និយាយរឿងកំប្លែង  Comments Off on បុរសជរានិងអាទិទេព
Aug 292013
 

3 men & God

ថ្ងៃមួយនោះ បុរសជរា​៣​នាក់បាននាំគ្នាទៅគាល់ព្រះអាទិទេព។​​
បុរសទី១​ជាជនជាតិអាមេរិកាំង​បានសួរព្រះអង្គថា៖​ «ក្រាបទូល តើពេលណាទៅ​ទើប​សហរដ្ឋអាមេរិក​នឹងបានធូរស្រាលពីបញ្ហា​សង្ខេបកម្មសេដ្ឋកិច្ច?»
ព្រះអាទិទេពទ្រង់ត្រាស់​ថា​១០០​ឆ្នាំ​ទៀត។
រំពេចនោះអាមេរិកាំងរូបនោះក៏ស្រែកយំហ៊ីៗហើយថ្ងូរថាខ្លួន​គ្មាន​ឱកាសបាន​ឃើញថ្ងៃហ្នឹងទេ។
បុរសទី២​ដែលជាជនជាតិរុស្ស៊ីក៏សួរព្រះអង្គថា​៖ «ចុះប្រទេសទូលបង្គំ​វិញ កាលណាទៅទើប​បាន​រីក​​ចំរើន​​​ក្លាយ​ជា​ប្រទេស​​មហាសេដ្ឋី?»
ព្រះជាម្ចាស់ក៏ទ្រង់ត្រាស់ថា​៥០​ឆ្នាំទៀត​ប្រទេសម្នាល​នឹងក្លាយជាប្រទេសអ្នកមានហើយ។
ជនប៉ារុស្គី​ក៏ស្រែកទ្រហោយំង៉ោង​ថា​ខ្លួន​នឹង​មិន​បានឃើញថ្ងៃ​ហ្នឹងឡើយ។
បុរសជរាទី៣មុខមាត់ស្រដៀង​លោកឱកសឿម​ក៏សួរ​ព្រះជាម្ចាស់ថា៖​ «ចុះស្រុកខ្មែរវិញ​ ក្រាបទូល កាលណា​ទៅ​ទើប​​អស់អំពើពុករលួយ?»
គ្រាន់តែឮសំនួរ​នេះភ្លាម ព្រះអាទិទេពក៏ទ្រង់ព្រះកន្សែងង៉ោងឡើងដែរ ​ហើយទ្រង់​អដ្តសរៈ​(ថ្ងូរ) ​ថា៖ ​«អង្គអញហ្អើយ! គ្មាន​ថ្ងៃ​បាន​ឃើញពេលនោះទេ!»

ដោះប៉ុនក្រូចឆ្មារ

 និយាយរឿងកំប្លែង  Comments Off on ដោះប៉ុនក្រូចឆ្មារ
Aug 212013
 

រឿងកំប្លែងបែបប្រឡាក់ប្រឡូសបន្តិច​របស់​លោក​ស៊ិនីពីបារាំង…

មានមិត្របីនាក់បានជួបគ្នាវិញ ក្រោយពីបានបែកគ្នាជាច្រើនឆ្នាំមក៖
មិត្រទី១ សួរទៅមិត្រទី​២ថា៖ ឯងនឹងគ្រួសារបានសុខសប្បាយទេឬ ហើយ​ប្រពន្ធឯង ​​​​​​​​​​​​​​​​មានដោះធំប៉ុនណាដែរ?
មិត្រទី២ តបវិញថា៖ គ្រួសារមានសុភមង្គលល្អជាធម្មតា ហើយដោះប្រពន្ធគ្នា មានប៉ុន ផ្លែក្រូចពោធិ៍រសាត់!
មិត្រទី១ (មានការភ្ញាក់យ៉ាងខ្លាំង)៖ យី! ដោះប្រពន្ធឯងម្តេចក៏តូចម៉្លេះ? (ហើយក៏បែរមកសួរមិត្រទី៣) ចុះឯងវិញ វាយ៉ាងណាដែរ?
មិត្តទី៣ ក៏បានឆ្លើយថា៖ គ្នាក៏ដូចមិត្រទី២ដែរ គឺគ្រួសារមានភាពរីករាយសប្បាយ​នឹងសុភមង្គលជាធម្មតា ចំណែកឯដោះប្រពន្ធគ្នានោះ គឺវាមានប៉ុណផ្លែក្រូចថ្លុង
មិត្តទី១៖​​ អើ!ធំគ្រាន់បើ…
មិត្រទី២ ក៏សួរត្រឡប់ទៅមិត្រទី​១ថា៖ ចុះឯងវិញ វាយ៉ាងណាដែរ?
មិត្រទី១៖ ដូចគ្នាហ្នឺង ប្រពន្ធមានការថ្នាក់ថ្នមគ្នាណាស់ ចំណែកឯដោះនាងវិញ គឺនាងមានប៉ុណផ្លែក្រូចឆ្មារ…
មិត្រទី២ និងមិត្រទី៣៖ (មានការភ្ញាក់យ៉ាងខ្លាំង)​ លាន់មាត់សួរព្រមគ្នាទៅមិត្រទី១ថា៖ ម្តេចក៏តូចម្ល៉េះ?
មិត្រទី១៖ នែសម្លាញ់! កុំច្រឡំ! នេះគ្រាន់តែចុងដោះទេណា!

ចប់ប៉ារយ

ថ្ងៃកំណើត

 និយាយរឿងកំប្លែង  Comments Off on ថ្ងៃកំណើត
Aug 202013
 

ជូនពរថ្ងៃកំណើតវីរបុរសសានសុវិទ្យ ខ្ញុំសូមជូនរឿងកំប្លែង១រឿង​សង្ឃឹមថាប្រពន្ធគាត់​ចិត្ត​ទូលាយ​ដូចមហាសាគរ។

មានរឿងដំណាលក្នុងវង់អ្នកផឹកថា មានបុរសម្នាក់ ខ្ញុំដាក់ឈ្មោះថា ចៅចិត្តទៅចុះ។
ចៅចិត្តធ្វើការច្រើនណាស់ ពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ដូចលោកសានសុវិទ្យដែរ។​  មិនតែ​ប៉ុណ្ណោះ ចៅចិត្តហាត់កីឡាដើម្បីទ្រ​ទ្រង់ សុខ ភាពទៀតផង។  រឿងមិនបានប្រាប់ផងទេថា​កីឡាបាល់អី តែមិនមែនបាល់បៀម។

ប្រពន្ធចៅចិត្តអាណិតប្តីណាស់ គិតថាថ្ងៃនេះ ជាថ្ងៃកំណើតរបស់ប្តី នឹងធ្វើអ្វីម្យ៉ាងដើម្បី​ជារង្វាន់ដល់ប្តី។ ពេលចៅចិត្តមកដល់ផ្ទះ ប្រពន្ធក៏និយាយទៅរកប្តី៖​ បង!សូមជូនពរថ្ងៃកំណើត មានសុខភាពល្អ ហើយជារង្វាន់​ អូនឲ្យបងទៅកំសាន្តកន្លែងគេរាំស្រាត ឲ្យបងបានសប្បាយចិត្ត​ ភ្លេចពីការងារម្តង តែអូនសុំទៅជាមួយដែរ។

ពេលទៅដល់ អ្នកយាមទ្វារ ក៏ស្វាគមន៍៖ សួស្តីចៅចិត្ត!
ប្រពន្ធឆ្ងល់ក៏សួរប្តី ៖ ហេតុអ្វីគេស្គាល់ឈ្មោះបង?
ចៅចិត្តថា៖ ហ្នឹង! គឺអ្នកលេងកីឡាជាមួយបង!
ពេលដល់តុអ្នករត់តុស្រីក៏មកស្វាគមន៍៖ សួស្តីចិត្ត! ថ្ងៃនេះចង់ផឹកអីដែរ?
ប្រពន្ធក៏សួរប្តី៖ ហេតុអីក៏ស្រីរត់តុសិចស៊ីនេះស្គាល់ឈ្មោះបងដែរ?​​ បងឯងធ្លាប់ មកទីនេះញឹក ញាប់ ណាស់មែនទេ?
ចៅចិត្តតបវិញ៖ មិនមែនទេ! នាងនេះក៏ហាត់កីឡាជាមួយបងដែរ!​  គេនៅក្រុមខាងស្រីៗ។

នាងជាប្រពន្ធក៏ទ្រាំជឿទាំងពិបាក។​ បន្ទាប់ពីមើលបានមួយសន្ទុះ ស្រីរាំលើតុដោះសំលៀកបំពាក់ ម្តងបន្តិចៗ រហូតនៅសល់តែខោស្លីព ស្រីអ្នករាំនោះក៏ស្រែកថាដល់ពេលចៅចិត្តដាក់​លុយ​ចូល​ខោស្លីពហើយ! ប្រពន្ធក៏យល់ ថាចៅចិត្តពិតជាមកទីនេះញឹកញាប់។ ខឹងខ្លាំង ណាស់ ក៏រត់ចេញពីហាង​ដោយ ចៅចិត្តរត់តាម។

នាងជាប្រពន្ធហៅតាក់ស៊ីហើយក៏ចូលទៅអង្គុយក្នុងតាក់ស៊ី។​  មុននឹងតាក់ស៊ីបើកចេញទៅ ចៅចិត្តក៏ប្រញាប់​ចូលក្នុងតាក់ស៊ី​ទាន់​ល្មម​ ហើយនិយាយថា៖ ស្តាប់បងនិយាយសិនអូន!​

នាងជាប្រពន្ធក៏ស្រែកឡូឡាមិនព្រមស្តាប់អ្វីទាំងអស់។

អ្នកបើកតាក់ស៊ីដែលស្តាប់ឮទាំងអស់ ក៏និយាយថា៖  ហ្អេចៅចិត្ត! ស្រីដែលឯងនាំមករាល់ដង មិនដែលមាន​មួយណាឆ្នាស់​ដូចនាង​ម្នាក់នេះទេវ៉ី!

រឿងនេះខ្ញុំ​ឃី​ស៊្រាង​ពីអាល្លឺម៉ាញជាអ្នករៀបរៀងជូនជារង្វាន់ដល់លោកតាសានសុវិទ្យ​ក្នុងឱកាស​ អាយុគ្រប់​៦៦​ចូល​៦៧​ដែលបានតែ​មាត់​​មិនដែលហ៊ានទៅមើលរបាំស្រាត…

ប្តូរឬមិនប្តូរ

 និយាយរឿងកំប្លែង  Comments Off on ប្តូរឬមិនប្តូរ
Aug 102013
 

នៅប្រទេសគេដទៃទៀត….. គេមានឧបនាយករដ្ឋមន្រ្តីតែមួយឬពីរ រីឯខ្មែរមានច្រើនរាប់ភ្លេច ​​ម្នាក់ៗ​សុទ្ទតែ​ផ្កាយ៤ ហើយថ្មីៗនេះ ក្រោយពីបោះឆ្នោតហើយមិនទាន់ដឹងថាដូរឬមិនដូរ ក៏មានផ្កាយ៤ម្នាក់ គិតចង់ លាចេញ ពីតំណែង។

ហ៊ុនសែនហៅមកជួបហើយសួរថាមាន​រឿងអ្វីឬ?

លោកផ្កាយ៤ក៏និយាយប្រាប់ហ៊ុនសែនថា ខ្ញុំមានបញ្ហា២ ​តូច១និងធំ១។​ បញ្ហាតូចគឺ ខ្លាចបន្តិច​ទៀត​មានការផ្លាស់ប្តូរ។ បើគណបក្សសង្គ្រោះជាតិមកកាន់អំណាច ខ្ញុំមិនដឹងទៅណា ឬធ្វើអ្វីទេ!

ហ៊ុនសែនក៏ឆ្លើយប្រាប់ថា៖ បញ្ហាតូចនេះខ្ញុំសូមធានាថា គ្មានការផ្លាស់ប្តូរ​អីទាំងអស់!

លោកផ្កាយ៤ក៏តបថា​ អាហ្ណឹងហើយ ដែលជាបញ្ហាធំ!!!

 

គណបក្សទេវតាបាចគ្រាប់បែក

 និយាយរឿងកំប្លែង  Comments Off on គណបក្សទេវតាបាចគ្រាប់បែក
Aug 092013
 

នៅទីក្រុងភ្នំពេញបន្ទាប់ពីបោះឆ្នោតរួច មានយុវជនម្នាក់ស្រែកឡូឡាម្នាក់ឯងថា៖

បរាជ៏យបក្សអាយ៉ងយួន បរាជ៏យបក្សកាប់ព្រៃឈឺ បរាជ៏យបក្សទេវតាបាចគ្រាប់បែក!

ស្រាប់តែកងអាវុធហត្ថចាប់យុវជននោះទៅឃុំភ្លាម។

យុវជននោះបានតវ៉ា៖ ខ្ញុំមិនបានថាអោយគណបក្សណាទេ ​ហេតុអីចាប់ខ្ញុំ?

កងអាវុធហត្ថក៏ដោះលែងយុវជននោះ។

៥នាទីក្រោយមកយុវជននោះក៏ត្រូវកងអាវុធហត្ថចាប់ម្តងទៀត។

ហេតុអីចាប់ខ្ញុំទៀតហើយ? ខ្ញុំមានថាអោយគណបក្សណាផង​

គិត​ឃើញ​យ៉ាងម៉េច?

ឯងមិនបានថាគណបក្សណាមែន ប៉ុន្តែមានគណបក្សតែមួយគត់

ដែលជាអាយ៉ងយួន ដែលអោយគេកាប់ព្រៃ គណបក្សនោះគឺ

គណបក្សប្រជាជនកម្ពុជា!