Aug 202017
 
Play

កម្មវិធីផ្សាយថ្ងៃ អាទិត្យ ទី ២០ សីហា ២០១៧ ភាគ១៖

១–សេចក្តីថ្លែងរបស់លោកព្រហ្មសៅរ៍នរ៉ាប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការសម្ព័ន្ធ
មិត្តខ្មែរ​អាមេរិក​កាំងស្តីពីដំណោះស្រាយបញ្ហានៅក្នុងប្រទេសកម្ពុជា
២–នាទីសៀវភៅ«មាគ៌ាទៅកាន់សោកនាដកម្ម»រៀបរៀងដោយលោកបណ្ឌិត
យិមឆេងស៊នអានជូន​ស្តាប់ដោយលោកសានសុវិទ្យ
៣–នាទីតន្ត្រីរៀបរៀងដោយអ្នកស្រីស៊ានកិត្យាពីប្រទេសបារាំង
៤–នាទីសៀវភៅ «រឿងអង្គការជានរណា?»និពន្ធដោយលោកយាយទៀងនិង
អានជូនស្តាប់ដោយ​លោកសានសុវិទ្យ

(កម្មវិធីផ្សាយនៅមាន ត)

Aug 202017
 
Play

កម្មវិធីផ្សាយថ្ងៃ អាទិត្យ ទី ២០ សីហា ២០១៧ ភាគ២៖

៥–នាទីកម្រងទស្សនៈលោកបណ្ឌិតកែមឡីរៀបរៀងដោយលោកនួនសុខវ៉ាង
៦–នាទីពីនេះពីនោះរៀបរៀងដោយលោកសានសុវិទ្យ៕

TUESDAY, MAY 23, 2017 P2

 facebook, General ទូទៅ  Comments Off on TUESDAY, MAY 23, 2017 P2
May 232017
 
Play

កម្មវិធីផ្សាយ​ថ្ងៃ អង្គារ ទី ២៣ ឧសភា ​២០១៧ ភាគ២៖

៤–នាទី«វិបត្តិសង្គមខ្មែរនៅសតវត្សទី១៩ ក្រោមការគាបសង្កត់
របស់សៀមនិងយួន»​ រៀបរៀងដោយ​លោកនួនសុខវ៉ាង
៦–នាទីព្រះពុទ្ធសាសនា
៧–នាទីពីនេះពីនោះរៀបរៀងដោយលោកសានសុវិទ្យ៕

របបតិរច្ឆានឈប់ស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត​កែមឡី?

 General ទូទៅ  Comments Off on របបតិរច្ឆានឈប់ស៊ើបអង្កេតករណីឃាតកម្មបណ្ឌិត​កែមឡី?
Jan 012017
 

ម្តាយលោកបណ្ឌិតកែមឡី គេងយាមផ្នូរកូន ​ទាំងរងាញាក់។ រីឯរោងវិញ ពុកផុយអស់ហើយ។ ខែត្រជាក់ធ្លាក់ខ្យល់រងា។ តើយុត្តិធម៌ចំពោះកូនសម្លាញ់នៅទីណា? រូបភាពថ្ងៃដាច់ឆ្នាំ ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៦។

kl6kl5

រោងគ្របពីលើផ្នូរ ជាង៥ខែហើយ កៅស៊ូដំបូលដូរ៤ដងហើយ គេជួលឲ្យឡើងលេងយកលុយទៀតហើយ អាណិតតែម្តាយអ្នកគេងចាំ តើថ្ងៃណា​ទើបពាក្យសន្យាថា​នឹងធ្វើចេតិយ ធ្វើ​បណ្ណាល័យ ធ្វើ​ហាង​កាហ្វេ​ស្អីអស់ហ្នឹង នឹងកើតចេញជារូបរាង? គ្មានសច្ចៈ គឺជាបាប។ បោកបញ្ឆោត​ កុហកសាធារណជន ​គឺជា​បាប…ពៀរគង់តាមទាន់ គេចមិនផុតទេ!

kl1kl2kl3kl4

ឥឡូវបានដំណឹងថាក្រសួងមហាផ្ទៃ​ ក្រសួងយុត្តិធម៌ សាលាដំបូងបានបិទសំណុំរឿងលោកកែមឡីហើយ។ ម្នាក់ៗហាក់ដូចជាស្ងាត់ឈឹង។ ទាំងខាងយើងទាំងខាងគេ។ អ្នកស្រី​កែមថាវី បងស្រីលោកកែមឡី ចង់ដឹងថាគួរគិតយ៉ាងម៉េចទៅទៀត បើគេមិនរកយុត្តិធម៌ឲ្យប្អូនគាត់អ៊ីចឹងនោះ?

យើងបានតែនិយាយលើកទឹកចិត្តឲ្យគាត់នៅឲ្យស្ងប់ចិត្តសិន។ បើតាមច្បាប់ ករណីឃាតកម្មនេះមិនអស់អាជ្ញាយុកាលនោះទេ។​ នៅក្រោមរបបតិរច្ឆាន​ មានគ្រោះថ្នាក់ជុំវិញខ្លួនចំពោះគ្រួសារកំសត់របស់លោកកែមឡី។ មាន​តែពួកគាត់នៅក្នុងស្រុក សម្ងំស្ងៀមសិនទៅ ចាំមើលក្រុមគណៈកម្មការសព និងអ្នកស្រីរចនាដែលក៏នៅតែល​តោល​ ក្រោមកិច្ចការពាររបស់អង្គការសហប្រជាជាតិ​នាក្រុងបាងកក ថាតើគេគិតធ្វើអីតទៅទៀត។

យ៉ាងណាក៏ដោយខាងលោកបណ្ឌិតឡៅម៉ុងហៃ និង លោក​ទឹម ម៉ាឡៃ ប្រធានបណ្តាញយុវជន កាលពីថ្ងៃមុនបានពិគ្រោះថានិងដាក់ពាក្យប្តឹង ហើយពេលនេះពួកគាត់ក៏កំពុងរៀបចំបណ្តឹង​ហើយដែរ។

លោកអ្នកនាងជាខ្មែរ ដែលនាំគ្នាហែសពលោកបណ្ឌិត​កែមឡី សម្តីមាសសម្តីប្រាក់ ស្រែកទ្រហោយំថាស្រឡាញ់ណាស់​ អាណិតណាស់​នោះ ភ្លេចលោក​ហើយឬអី? លោកត្រូវពួកអាតិរច្ឆាន​វាបាញ់សម្លាប់ទើបតែជាង​ ៥ ​ខែ គឺ ទើបតែ ១៧៥​ ថ្ងៃ​សោះ លោកអ្នកនាងភ្លេចកែមឡីហើយឬ?

ខ្មែរពិភពលោក

WEDNESDAY, OCTOBER 5, 2016 PART II

 facebook, General ទូទៅ  Comments Off on WEDNESDAY, OCTOBER 5, 2016 PART II
Oct 052016
 
Play

កម្មវិធីផ្សាយ​ថ្ងៃពុធ ទី ៥ តុលា ​២០១៦ ភាគ២៖

៥–នាទីចំណេះដឹងទូទៅរៀបរៀងដោយអ្នកនាងស៊ានកិត្យា
៦–នាទីវប្បធម៌រៀបរៀងដោយលោកម៉ីសុភី
៧–នាទីពីនេះពីនោះរៀបរៀងដោយលោកសានសុវិទ្យ៕

តំបន់អារ៉ែង និងបញ្ហាជីវភាពជនជាតិជង

 facebook, General ទូទៅ  Comments Off on តំបន់អារ៉ែង និងបញ្ហាជីវភាពជនជាតិជង
Sep 212016
 

ជង ជាជនជាតិភាគតិច​ប្រភេទស្ទៀង​នៅក្នុងដែលដីកម្ពុជា ជាពិសេសនៅតាមជួរភ្នំក្រវាញ និងតាមដងស្ទឹងអារ៉ែង។ ក្នុងភាសាខ្មែរ​ពាក្យថា​ជង​មិន​ខុសពីព្នង​ប៉ុន្មានទេ គេប្រើពាក្យ​ថាជង​នេះ​សម្រាប់​ជេរបន្ទាបបន្ថោកគ្នា ដូចជាហៅអ្នកណាម្នាក់​ថា​អាជង ឬ មីនេះ ក្ងឥតចេះឱនលំទោនមើលតែជង! តែជងក៏គឺជាជនជាតិរួមដែនដី ជាមួយខ្មែរ​ដែលក៏មានលាយ​ជាខ្មែរ​ចិន​ខ្មែរសៀមខ្មែរយួនខ្មែរឡាវ​មានទាំងថ្លៃថ្នូរ​និងថោកទាប ដូចតែគ្នា។ សុំអញ្ជើញ មកស្គាល់ជីវភាពរបស់បងប្អូនជង​នៅ​ស្ទឹងអារ៉ែងដែលកំពុងមាន​បញ្ហា រឿងខ្មែរ​រុករុលចូលទៅ…