Apr 262013
 
Play

កម្មវិធីផ្សាយថ្ងៃសុក្រ ២៦ មេសា ២០១៣​​៖
–ពត៌មានរឿងខ្មែរ
–ពត៌មាន​អន្តរជាតិ
–នាទីចាប់ជីពចរស្ថានការណ៍ស្រុកខ្មែរ​ដែលលោកសានសុវិទ្យ​នឹង​សម្ភាសលោក​ព្រហ្ម សៅរ៍នរ៉ា​ នៃមូលនិធិសង្គ្រោះជាតិ ស្តីពី ​មហា​បាតុកម្មទាមទារឲ្យមានការផ្លាស់ប្តូរ​ប្រព័ន្ធ បោះឆ្នោត​និង​កែទម្រង់​គ.ជ.ប.នៅកម្ពុជាកាលពីថ្ងៃពុធទី ២៤​មេសា
–បទសម្ភាសន៍របស់លោកថាច់ពីយ៉ា​ជាមួយបុត្រារបស់វីរជនព្រៃឈើឈុតវុឌ្ឍី​ក្នុងឱកាសខួបទី ១​នៃ មរណភាព​របស់បិតា
–វគ្គបញ្ចប់នៃបទសន្ទនាប្រចាំសប្តាហ៍រវាង​លោកសានសុវិទ្យ​នឹង​លោក​ជាងគំនូរ-ជាងចម្លាក់​និង​កវីពេលទំនេរ​លោកអឿចក្រាពីក្រុងខូលស្ព្រិង រដ្ឋញិវយ៉ក
–នាទីតន្ត្រីប្រចាំថ្ងៃសុក្រ ​រៀបរៀងដោយអ្នកស្រីខោលម៉ុម​ពី ក្រុងខូឡឹមបឹស​ រដ្ឋអូហៃយោ
–បទសន្ទនាត្រីភាគីរវាងលោក​ថាច់ពីយ៉ា​លោក​យិនសែម​និង​លោក​ហែមវ៉ាន់ឆន​ស្តីពីអ្នកណាមែនទែនដែលសម្លាប់រង្គាល​ខ្មែរ​វាល់លាននាក់នោះ
–នាទីប្រវត្តិសាស្ត្រខ្មែរ​របស់​លោក​ម៉ីសុភី​ដែលនឹងបន្តរៀបរាប់អំពី រាជ្យស្តេចខ្មែរ​សម័យឧត្តុង្គ
–លោក​នួនសុខវ៉ាង​ក្នុងនាទី «រឿងដែលខ្មែរគួរដឹង» ដែល លោកនឹងលើក​យកវគ្គទី១០នៃ រឿង​ពីអតីតកាលពាក់ព័ន្ធ​នឹងអំពើឈ្លាន​ពាន​របស់​យួន-សៀមមក​លើកម្ពុជា​ មករៀប​រាប់​ជូនស្តាប់
–ហើយនិង នាទីពីនេះពីនោះ

Sorry, the comment form is closed at this time.