Apr 152013
 
Play

Thach3Thach-1កម្មវិធីផ្សាយថ្ងៃច័ន្ទ ១៥ មេសា ២០១៣​​៖
–ពត៌មាន​ក្នុង​និង​ក្រៅ​ប្រទេស
–ពាក្យ​បណ្តឹង របស់លោកប្រធានឱកសឿម ចំពោះទេវតាឆ្នាំថ្មីសុំឲ្យលោក ​ជួយ ស្រោចស្រង់ កម្ពុជា​ឲ្យ​ផុតពីភាព ​មិន​ប្រក្រតី នាពេលបច្ចុប្បន្ន​ដែលកើត​ពីការ ដឹកនាំប្រទេសមិនត្រឹមត្រូវរបស់មេដឹកនាំសព្វថ្ងៃនេះ–តាមដោយ
–សេចក្តីរាយការណ៍របស់លោក​ថាច់ពីយ៉ាស្តីពី បាតុកម្មកាលពីថ្ងៃសៅរ៍ ដឹកនាំដោយលោកកុយវណ្ណា អ្នកចម្រៀងស្នេហាជាតិ នៅក្រុងប៉ារីស ប្រទេសបារាំងនៅ មុខវិហារ គ្រិស្តក្បែរវិមានប្រធានាធិបតី បារាំង ប៉ាលេ ដឺ លេលីសេ (Palais de L’Elysee) ដើម្បីដាក់ញត្តិសុំឲ្យបារាំងធ្វើអន្តរាគមន៍សើរើសន្ធិសញ្ញាក្រុងប៉ារីស ២៣ តុលា ១៩៩១–​បន្ទាប់មកគឺ
–នាទីខ្មែរអើយក្រោកឡើង​របស់លោក​ជាតិ ហង្សា​ពីរដ្ឋមីនីសូតា បកអាក្រាត​អំពើកាប់បំផ្លាញព្រៃឈើខ្មែរ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុនសែន​និង​ក្រុមគ្រួសារ​បក្ខពួក​ផ្អែកលើភស្តុតាងរបស់អង្គការក្លូបល់វីតណេស–តមកទៀតមាន
–បទសន្ទនា រវាងលោក សានសុវិទ្យ នឹង លោក ប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរ​កម្ពុជាក្រោម ថាច់ង៉ុកថាច់​ស្តីពីរឿង​និពន្ធនាយកកាសែត​ព្រៃនគរ លោកលីឈួន​ត្រូវ​យួនចាប់​រឿង​របស់​សហព័ន្ធ ខ្មែរ​កម្ពុជាក្រោម​និង​រឿង​ការបោះឆ្នោត​នៅកម្ពុជា–រួចមាន
–នាទីសង្គមវិជ្ជាប្រចាំថ្ងៃ ច័ន្ទ​របស់​លោក​ខេងខេមរៈ​​ដែលលោកនឹង​បន្តរៀបរាប់អំពីឧត្តមគតិ​លោក​ចៅហ្វាយសឺង​គុយ​និង​ការច្បាមយកខេត្តខណ្ឌខ្មែរ​នៅកម្ពុជាក្រោម​ដោយ​សាសន៍យួន
ហើយ
បញ្ចប់កម្មវិធីផ្សាយ​ថ្ងៃនេះដោយ​នាទីពីនេះពីនោះ​របស់លោក​សានសុវិទ្យ…

Sorry, the comment form is closed at this time.