Dec 102012
 
Play

កម្មវិធីផ្សាយថ្ងៃច័ន្ទ ១០ ធ្នូ ២០១២

  2 Responses to “Monday, December 10, 2012”

  1. To Editor In Chief,
    I would like to submit my poem for your review and if it is appropriated, please air in your daily WKR. Thank you,
    WKR listener.

    អំណាចអ្នកដឹកនាំ
    នយោបាយ សែន ឲ្យយួនចូល ណែន សែនធ្វើវាហី
    ឯខ្មែរស្លូតត្រង់ ជាន់កយកដី នេះឬធិបតេយ្យ
    នៃរបបហ៊ុន ។
    ទឹកភែ្នករាស្រ្តស្រក់ ពាន់លានដំណក់ ហូរហៀរជោរជន់
    ជោគជាំលើដី ទុក្ខអើយសែនធ្ងន់ រងទុក្ខទារុណ
    គួរអនិច្ចារ ។
    សូមកុំធ្វើខ្វាក់ ប្រយ័ត្នគ្រោះថ្នាក់ ដោយបណ្តាសសារ
    ឥឡូវសល់ម្ខាង ឃើញហើយពិចារ យល់ឈ្វេងកិច្ចការ
    ធ្វើតាមច្បាប់ក្បួន ។
    រាស្រ្តពិបាកចិត្ត ទ័លច្រកគំនិត ធ្វើអត្តឃាតខ្លួន
    នេះដោយសារអ្វី? អភិវឌ្ឍន៍ខុសក្បួន ខ្លួនខែ្មរក្បាលយួន
    ផ្ទួនទុក្ខលើរាស្រ្ត ។
    លោកខៀវ កញ្ញរិទ្ធ និយាយគ្មានគិត រឿងពិតប្រឹងចៀស
    ផឹកស៊ីស្រវឹង ប្រឹងធ្វើសម្ភាសន៍ ការពិតគរគៀស
    ចៀសកែក្រឡៃ ។
    ឯផៃ ស៊ីផាន នាំពាក្យសាមាន្យ មិនបាច់សង្ស័យ
    ដើរដេកទន្ទេញ និតិរដ្ឋល្បី សិទ្ធមនុស្សប្រពៃ
    ក្នុងរាជរដ្ឋា ។
    រីកែវ រ៉េមី មានតួនាទី នាំពាក្យដែរណា
    ប្រតិកម្មរហ័ស ទាន់សភាពការ ​ទោះខុសម្ត៉េចម្ត៉ា
    ខំប្រឹងសំរួល ។
    ឯប្រាក់ សុខុន ខំប្រឹងកែកុន ខ្លាចហ៊ុន សែនដួល
    ដោះសារបំពាន គ្មានការទទួល ជាតិរលំដួល
    ក៏នៅតែល្អ ។
    ឯតុលាការ មានណាស់ប្រាជ្ញា គ្មានយុត្តិធម៌
    អ្វីដែលជាខ្មៅ ធ្វើទៅជាស អាក្រក់ជាល្អ
    គ្រោះថ្នាក់ជាតិរាស្ត្រ។
    ខ្មែរអើយល្មមហីយ គួរឈប់កន្តើយ ឆ្លាតហើយវៃឈ្លាស
    កុំចាញ់បោកហ៊ុន នាំតែវិនាស សិទ្ធិអំណាចរាស្រ្ត
    រើសមនុស្សស្មោះត្រង់ ។
    សាមសិបប្លាយឆ្នាំ ខែ្មររស់រងកម្ម ជិវិតបាត់បង់
    ក្រោមការដឹកនាំ ដោយភាពល្ងិតល្ងង់ ជិវិតលិចលង់
    ហិនហោចខ្លោចផ្សា ។
    ខ្មែរអើយគិតគូ កុំដំអក់យូរ ជួយជាតិខេមរា
    តស៊ូមតិ បែបអហឹង្សា នោះទើបវាសនា
    ល្អចូលដល់រាស្រ្ត ។
    ខ្ញុំសូមលើកហត្ថ បួងសួងបំបាត់ ទុក្ខសោកវិនាស
    ចាកឆ្ងាយផុតទៅ ពីប្រជារាស្រ្ត នាំសុខចូលពាស
    ពេញផ្ទៃនគរ ។

    ដោយកុលបុត្រខ្មែរ

  2. thank you for the poem. it’s a nice piece of poetry.
    suwith

Sorry, the comment form is closed at this time.