Feb 242014
 

កម្មវិធីផ្សាយថ្ងៃចន្ទ ២៤ កុម្ភៈ ២០១៤ ភាគ១៖
១–ព័ត៌មានរឿងខ្មែរ
២–ព័ត៌មានអន្តរជាតិ
៣–សារប្រចាំថ្ងៃរបស់លោកប្រធានឱកសឿមស្តីពីដំណើរការ ជឿនលឿននៃគម្រោងកសាងសហគមន៍​បុរីអង្គរ
៤–បទសម្ភាសន៍របស់លោកមាសវណ្ណធាជាមួយលោកសសុងនិងអ្នកស្រីឈិត ខន ជនរង​គ្រោះនៅ​ភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្តីពីការរំ​លោភយក​ដីរបស់ក្រុមហ៊ុន​KDC របស់អ្នកស្រីជា ខេង
៥–បទវិចារលោកឱកសឿមប្រធានសហគមន៍បុរីអង្គរស្តីពី ការចរចារបស់គណបក្សសង្រ្គោះជាតិជា​មួយគណបក្ស​ប្រជាជនកម្ពុជាដើម្បី ស្វែងរកដំណោះស្រាយបញ្ហាជាប់គាំងនយោបាយនៅកម្ពុជា
(កម្មវិធីផ្សាយនៅមាន ត)

បួងសួងដាក់បណ្តាសាអាខ្វាង

លើកដៃសំពះផុតក្បាល៖
«ខ្ញុំសុំសម្បូងសង្រូងដល់ព្រះឥន្ទ្រ ព្រះព្រហ្ម បារមី មានឫទ្ធិជេស្តា សូមព្រះអង្គ​ មកជួយខ្ញុំផង ឥឡូវនេះខ្មែរ​មានទុក្ខ​ធំណាស់ ជិត​សាបសូន្យ ​ពូជសាសន៍ និង​ទឹកដីហើយ ដោយ​សារ​ហ៊ុន​សែន បំរើយួន លក់ទឹកដី បំផ្លាញ​ព្រៃឈើ ដុត​ផ្ទះសម្បែង យកដីចម្ការស្រែ​ ចាប់ខ្មែរ​ដាក់​គុក ធ្វើទុក្ខបុកម្នេញ។ រឿងទាំងអស់នេះ គឺហ៊ុន សែន និងប្រពន្ធ-កូន​ជាមេខ្លោង សុំទេវតា​ជាសាក្សី។»
​សំពះ​៣​ដង។ សំពះនេះគ្រាន់តែខ្ញូចដៃ ៣ ដងតែ​ប៉ុណ្ណោះ ហើយសូត្របន្តទៀត៖
«ខ្ញុំសូមបួងសួង​ដល់ផលបុណ្យដែលខ្ញុំខំកសាង​សន្សំជាច្រើនជាតិសូមផលបុណ្យនោះ ផ្តល់ឲ្យខ្ញុំក្នុងពេលនេះ​។»
សូត្រ ៧ ចប់ រួចដាក់ដៃសំពះស្មើមាត់រួចសូត្រ៖
«ផលបុណ្យទាំងនេះ កើតជាសម្តី​មានឫទ្ធិ​មហស្ចារ្យក្រៃ រុញច្រានសេចក្តីប្រាថ្នា ដើម្បី​ជួយខ្មែរ និង​យកទឹកដីខ្មែរ​ដែលបាត់បង់ មកឲ្យខ្មែរ​វិញ យ៉ាង​សក្តិសិទ្ធិ។​​ ព្រះព្រហ្មឲ្យពរ! ព្រះឥសូរទាញមាត់! ព្រះនារាយណ៍ស្រែកថា៖»​
សូត្រ ៧ ចប់។ ដៃ​ដែលសំពះទាំង ២ នោះ អារម្មណ៍​អស់លោក​ នឹង​ប្រាប់​ឲ្យធ្វើយ៉ាងណា​អស់លោក ក៏ធ្វើយ៉ាងនោះទៅ។ បន្ទាប់មក សូត្រ​សរព្រះនារាយណ៍៖
«អញនឹងដាក់បណ្តាសា អាហ៊ុន សែនឯង ជិះទូក លិច! ជិះឡាន ក្រឡាប់-បុក! ជិះយន្តហោះ ឆេះ-ធ្លាក់-រន្ទះបាញ់! ឲ្យអាឯងស្លាប់​នឹងតាយហោង ស្លាប់នឹងសត្រាវុធ​គ្រប់បែបយ៉ាង យ៉ាងទាន់ហន់! ក្រុមគ្រួសារ អាហ៊ុន សែនឯងព្រាត់ប្រាស ក្តៅក្រហាយ​ដូច​អណ្តើក​ចូលភ្លើង ទ្រព្យសម្បត្តិកិត្តិយស រលាយហីនហោច ទេវតា​បរាមុខ​គ្រប់ពេលវេលា កុំឲ្យបានសុខ​ក្នុងជីវិត! ពួកអាឯងស្លាប់ទៅ កុំឲ្យកើតជាមនុស្ស កើតទៅជាសត្វ​តិរច្ឆានរហូត!»
បណ្តាសានេះយើងថា ៣ ដង​​ហើយតទៅនេះ​ជាសារព្រះវិស្ណុថា​ ៣ ​ដង៖
«បណ្តាសាអញនេះមានតែតួអង្គគ្រាប់ខ្សាច់ ទើបដោះបណ្តាសានេះបាន!»

Sorry, the comment form is closed at this time.