May 202013
 
Play

កម្មវិធីផ្សាយថ្ងៃច័ន្ទ ២០ ឧសភា ២០១៣​​៖
–ព័ត៌មាន​ក្នុង​ប្រទេស
–ព័ត៌មានក្រៅ​ប្រទេស
–សារ​របស់លោក​ឱកសឿមប្រធានវិទ្យុខ្មែរ​ពិភពលោក​និង​គម្រោង​សាង​សង់​សហគមន៍បុរីអង្គរ
–បទសម្ភាសន៍របស់លោកសានសុវិទ្យ ជាមួយ​លោក​ថាច់ង៉ុកថាច់ ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោមស្តីពី បញ្ហា​អាជ្ញាធរយួន​ចាប់ព្រះសង្ឃ​ខ្មែរ​នៅ កម្ពុជា​ក្រោមផ្សឹក​–
–បទសន្ទនា​របស់​លោក​ហង្សចក្រាបារមី ជាមួយខ្មែរ​នៅ​បរទេសដែល​សុំមិន​បញ្ចេញ​ឈ្មោះ​អះអាងថា​បញ្ហា​យួនខ្មែរ​អាចដោះស្រាយបាន​បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនៅ​ខែ កក្កាដា
–សេចក្តីរាយការណ៍ របស់ប្រធានប្រតិបត្តិនៃមូលនិធិសង្គ្រោះជាតិ​ស្តីពី ដំណើរឈានទៅមុខ​នៃ​សេចក្តី ព្យាយាម​រៃអង្គាស​ប្រាក់យកទៅជួយគណបក្សសង្គ្រោះជាតិក្នុង​ការឃោសនា​បោះឆ្នោត​ជាតិដែល​នឹង​ចូលមកដល់ក្នុងរយៈពេល​តែ​៦៨​ថ្ងៃទៀតប៉ុណ្ណោះ
–នាទីខ្មែរអើយក្រោកឡើង​របស់លោក​ជាតិ ហង្សា​ពីរដ្ឋមីនីសូតា ដែលលោកនឹងបន្ត​បក​អាក្រាត​អំពើកាប់បំផ្លាញព្រៃឈើខ្មែរ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុនសែន​និង​ក្រុមគ្រួសារ​បក្ខពួក​ខ្សែស្រឡាយចោរលួចជាតិ
–នាទីសង្គមវិជ្ជាប្រចាំថ្ងៃច័ន្ទ ​របស់​លោក​ខេងខេមរៈ​​ដែលលោកនឹងបនុ្ត​លើកយកប្រវត្តិ​របស់​លោក​កេងវ៉ាន់សាក់និងលទ្ធិប្រជាធិបតេយ្យមកជម្រាប
–ល្ខោនខ្មែររឿង​សារ៉ាមណី​ភាគ ២៨​ បកប្រែពីសៀវភៅបារាំង​ «សារ៉ាមណីល្ខោនខ្មែរ» របស់ លោករ៉ូឡង់មេយែរ (Roland Meyer)​ ដោយអ្នកស្រីច័ន្ទបូផល និង រៀបរៀងសម្លេងសម្រាប់​វិទ្យុខ្មែរពិភពលោកដោយ លោក នួនសុខវ៉ាងពីរដ្ឋ ចច្ចា

Sorry, the comment form is closed at this time.