May 062013
 
Play

កម្មវិធីផ្សាយថ្ងៃច័ន្ទ ៦ ឧសភា ២០១៣​​៖
–ពត៌មាន​រឿងខ្មែរ
–ព័ត៌មានអន្តរជាតិ
–សារ​របស់លោក​ឱកសឿមប្រធានវិទ្យុខ្មែរ​ពិភពលោក​និងគម្រោងសាងសង់សហគមន៍បុរីអង្គរ
–បទសម្ភាសន៍ របស់លោកសានសុវិទ្យជាមួយ​លោក​អែនឌ្រូ នួន​ ខ្មែរ​-អូស្ត្រាលី​ ដែលធ្លាប់បានតស៊ូបណ្តេញយួន​តាំងពីសម័យលោកសេនាប្រមុខលន់នល់ ក្នងកាស្វែងរកដំណោះស្រាយចំពោះបញ្ហាកម្ពុជាបច្ចុប្បន្ន
–នាទីខ្មែរអើយក្រោកឡើង​របស់លោក​ជាតិ ហង្សា​ពីរដ្ឋមីនីសូតា ដែលលោកនឹងបន្ត​បកអាក្រាត​អំពើកាប់បំផ្លាញព្រៃឈើខ្មែរ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុនសែន​និង​ក្រុមគ្រួសារ​បក្ខពួក​ចោរលួចជាតិ ផ្អែកលើភស្តុតាងរបស់អង្គការក្លូបល់វីតណេស
–នាទីយុវជនខ្មែរ​ដែលលោកសានសុវិទ្យ​នឹង​សុំណែនាំ យុវជនខ្មនែរ​ប្រភេទទំពាំងស្នង​ឫស្សីមួយរូបទៀតពីរដ្ឋរបស់អាប្រាហាំ លិងខឹន​គឺលោក​សុជេត្រា ឈួន​ប្រធានសមាគមខ្មែរ​រដ្ឋអ៊ិល្លីណយ្ស៍
–នាទីសង្គមវិជ្ជាប្រចាំថ្ងៃច័ន្ទ ​របស់​លោក​ខេងខេមរៈ​​ដែលលោកនឹង​លើកយកប្រវត្តិ​របស់លោកអៀវ​កើសប្រធានគណបក្សប្រជាធិបតេយ្យ ជាអ្នកអក្សរសាស្ត្រក្នុងឧត្តមគតិ​ដែលត្រូវធ្វើឃាតព្រោះក្តីស្នេហាជាតិ
–ល្ខោនខ្មែររឿង​សារ៉ាមណី​ភាគ ២៦​ បកប្រែពីសៀវភៅបារាំង​ «សារ៉ាមណីល្ខោនខ្មែរ» របស់ លោករ៉ូឡង់មេយែរ (Roland Meyer)
ដោយអ្នកស្រីច័ន្ទបូផល និង រៀបរៀងសម្លេងសម្រាប់វិទ្យុខ្មែរពិភពលោកដោយ លោក នួនសុខវ៉ាងពីរដ្ឋ ចច្ចា

Sorry, the comment form is closed at this time.