Feb 222014
 

កម្មវិធីផ្សាយថ្ងៃសៅរ៍ ២២ កុម្ភៈ ២០១៤ ភាគ១៖
១–ព្រះធម្មទេសនាប្រចាំថ្ងៃសីលសម្តែងដោយព្រះតេជគុណស្រូយនួចដែន
២–ព័ត៌មានក្នុងស្រុក
៣–សារប្រចាំថ្ងៃរបស់លោកប្រធានឱកសឿមស្តីពីដំណើរការកសាងសហគមន៍​បុរីអង្គរ​
៤–បទសម្ភាសន៍របស់អ្នកនាងមានសម្បត្តិជាមួយលោករ៉ុងឈុនប្រធានសមាគគ្រូបង្រៀនកម្ពុជា​ឯករាជ្យ​ស្តីពីការចែកលិខិតអំពាវនាវដល់កម្មករកម្មការិនី គ្រូបង្រៀនចូលរួមធ្វើកូដកម្ម​ថ្ងៃទី​១២មីនា
៥–ភាគបន្តនៃកិច្ចពិភាក្សាតុមូលដឹកនាំដោយ​លោកថាច់ពីយ៉ា​និង​ចូលរួមដោយលោក​ហែមវណ្ណឆន​ពីប្រទេសបារាំង​និងលោក​អ៊ុកណារេត​ពីប្រទេសកម្ពុជា​ជជែកគ្នាពីធម្មជាតិ ពិតនៃគណបក្ស​ប្រជាជន​កម្ពុជា
(កម្មវិធីផ្សាយនៅមាន ត)

បួងសួងដាក់បណ្តាសាអាខ្វាង

(លើកដៃសំពះផុតក្បាល)៖
«ខ្ញុំសុំសម្បូងសង្រូងដល់ព្រះឥន្ទ្រ ព្រះព្រហ្ម បារមី មានឫទ្ធិជេស្តា សូមព្រះអង្គ មកជួយខ្ញុំផង ឥឡូវនេះខ្មែរមានទុក្ខធំណាស់ ជិតសាបសូន្យ ពូជសាសន៍ និងទឹកដីហើយ ដោយសារហ៊ុនសែន បំរើយួន លក់ទឹកដី បំផ្លាញព្រៃឈើ ដុតផ្ទះសម្បែង យកដីចម្ការស្រែ ចាប់ខ្មែរដាក់គុក ធ្វើទុក្ខបុកម្នេញ។ រឿងទាំងអស់នេះ គឺហ៊ុន សែន និងប្រពន្ធ-កូនជាមេខ្លោង សុំទេវតាជាសាក្សី។»
(សំពះ៣ដង។ សំពះនេះគ្រាន់តែខ្ញូចដៃ ៣ ដងតែប៉ុណ្ណោះ ហើយសូត្របន្តទៀត)
«ខ្ញុំសូមបួងសួងដល់ផលបុណ្យដែលខ្ញុំខំកសាងសន្សំជាច្រើនជាតិសូមផលបុណ្យនោះ ផ្តល់ឲ្យខ្ញុំក្នុងពេលនេះ។»
(សូត្រ ៧ ចប់ រួចដាក់ដៃសំពះស្មើមាត់រួចសូត្រ)
«ផលបុណ្យទាំងនេះ កើតជាសម្តីមានឫទ្ធិមហស្ចារ្យក្រៃ រុញច្រានសេចក្តីប្រាថ្នា ដើម្បីជួយខ្មែរ និងយកទឹកដីខ្មែរដែលបាត់បង់ មកឲ្យខ្មែរវិញ យ៉ាងសក្តិសិទ្ធិ។ ព្រះព្រហ្មឲ្យពរ! ព្រះឥសូរទាញមាត់! ព្រះនារាយណ៍ស្រែកថា៖»
(សូត្រ ៧ ចប់។ ដៃដែលសំពះទាំង ២ នោះ អារម្មណ៍អស់លោក នឹងប្រាប់ឲ្យធ្វើយ៉ាងណាអស់លោក ក៏ធ្វើយ៉ាងនោះទៅ។ បន្ទាប់មក សូត្រសរព្រះនារាយណ៍)
«អញនឹងដាក់បណ្តាសា អាហ៊ុន សែនឯង ជិះទូក លិច! ជិះឡាន ក្រឡាប់-បុក! ជិះយន្តហោះ ឆេះ-ធ្លាក់-រន្ទះបាញ់! ឲ្យអាឯងស្លាប់នឹងតាយហោង ស្លាប់នឹងសត្រាវុធគ្រប់បែបយ៉ាង យ៉ាងទាន់ហន់! ក្រុមគ្រួសារ អាហ៊ុន សែនឯងព្រាត់ប្រាស ក្តៅក្រហាយដូចអណ្តើកចូលភ្លើង ទ្រព្យសម្បត្តិកិត្តិយស រលាយហីនហោច ទេវតាបរាមុខគ្រប់ពេលវេលា កុំឲ្យបានសុខក្នុងជីវិត! ពួកអាឯងស្លាប់ទៅ កុំឲ្យកើតជាមនុស្ស កើតទៅជាសត្វតិរច្ឆានរហូត!»
(បណ្តាសានេះយើងថា ៣ ដងហើយតទៅនេះជាសារព្រះវិស្ណុថា ៣ ដង)
«បណ្តាសាអញនេះមានតែតួអង្គគ្រាប់ខ្សាច់ ទើបដោះបណ្តាសានេះបាន!»

Sorry, the comment form is closed at this time.