May 252013
 
Play

កម្មវិធីផ្សាយថ្ងៃសៅរ៍ ២៥ ឧសភា ២០១៣​​៖
–បទសន្ទនារវាងលោកសានសុវិទ្យ នឹង​ប្រធានប្រតិបត្តិមូលនិធិសង្គ្រោះជាតិ​លោកទូចវិបុល​ស្តីពីដំណើរជឿនលឿននៃ​មូលនិធិ​និង​សេចក្តីព្យាយាម​របស់​គណបក្សកាន់អំណាច​ទាក់ទាញ​យកយុវជនទៅបម្រើឲ្យនយោបាយ​របស់គេ។
–វគ្គបញ្ចប់នៃបទសន្ទនារបស់លោកហង្សចក្រាបារមីជាមួយ​លោកចៅ ឆាន់ពីរដ្ឋវ៉ាស៊ីនតោន ពិភាក្សាគ្នា​អំពីការចោទប្រកាន់​របស់​លោកហ៊ុនសែនដែលថាមានក្រុមភេរវកម្មលាក់ខ្លួននៅក្នុងគណបក្សសង្គ្រោះជាតិ​ និងពាក្យគម្រាមបន្លាច ថាខ្មែរ​ក្រហម​នឹង​ត្រឡប់​មក​វិញ បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត​ ។ល។​​​
–វគ្គបន្តនៃ បណ្តាំរបស់លោកឈិតដូ​ឬ ឈិតធិញ ចំពោះ យុវពលករខ្មែរ​នៅ កូរ៉េខាង​ត្បូង​បញ្ចាក់ថា​យួន​ជាអ្នកនៅពីក្រោយ​ការសម្លាប់​រង្គាល​ប្រជាពលរដ្ឋខ្មែរ និងជូន​កំណាព្យសម្តែងការសោកស្តាយដែលកម្ពុជា​កំពុងតែបាត់បង់អស់​នូវអ្វីៗដែល​ធ្លាប់ជា​ធនធាន​របស់​ប្រទេស
–នាទីតន្ត្រីកំសាន្តថ្ងៃសៅរ៍ដោយ​អ្នកស្រី ខោល​មុំ​ពី រដ្ឋអូហៃយោ
–នាទីបដិបត្តិសមាធិកម្មដ្ឋាន​ដឹកនាំ​ដោយ​លោក​ស៊ិន​សំបូរ​​ ពីទីក្រុង​ម៉ុងរេអាល់​ ប្រទេសកាណាដា​ដែលកំពុងតែជួយព្យាបាល​ទូចស្រីនិចដោយ​សមាធិកម្មដ្ឋាន
–នាទីរឿងនិទានប្រចាំថ្ងៃសៅរ៍ រៀបរៀងដោយ​លោក​មាស​វណ្ណធា​
–នាទីពីនេះពីនោះ​របស់លោក​សានសុវិទ្យ

Sorry, the comment form is closed at this time.