Apr 142013
 
Play

កម្មវិធីផ្សាយថ្ងៃចុងសប្តាហ៍ដើមឆ្នាំម្សាញ់ ១៤ មេសា ២០១៣​​៖

–សេចក្តីរាយការណ៍​ជូនទេវតាឆ្នាំថ្មីព្រះនាងទុង្សទេវី ដោយលោកឱកសឿម ប្តឹងព្រះអង្គអំពី ស្ថានការណ៍នៅស្រុកខ្មែរ ដែលកាន់តែដុនដាបព្រោះអន្តោប្រវេសន៍យួន
–នាទីចាប់ជីពចរស្ថានការណ៍ស្រុកខ្មែរដែលនឹងជូនសុន្ទរកថា របស់លោក គាត សុគន្ធ អតីត រដ្ឋមន្ត្រីកិច្ចការនារី កីឡា និង យុវជន ថ្លែងទៅកាន់ សមាជ លើកទីមួយរបស់គណបក្សសង្គ្រោះជាតិ….
–នាទីជីវិតខ្មែរក្នុងអតីតដែនដីមហានគរ ដែលលោកសានសុវិទ្យ នឹងសុំឲ្យលោក ថាច់ង៉ុកថាច់ ប្រធាន ប្រតិបត្តិ សហព័ន្ធខ្មែរ កម្ពុជាក្រោម ស្តីពីការដែលអាជ្ញាធរព្រំដែន យួនបាន ចាប់ឃុំខ្លួន លោក លីឈួន ចាងហ្វាងកាសែតព្រៃនគរ ព្រមទាំងភរិយា និង បុត្រ ដែលធ្វើដំណើរទៅលេង កម្ពុជាក្រោម ក្នុងឱកាសចូលឆ្នាំខ្មែរ
–វគ្គបញ្ចប់ នៃបទសម្ភាសន៍ របស់លោក ថាច់ពីយ៉ា ជាមួយលោក យិន សែម ពីប្រទេសបារាំង ដែលបាន បញ្ជាក់ហើយ បញ្ជាក់ទៀត ថា អ្នកដែលនៅពីក្រោយ ការ សម្លាប់ខ្មែរ សម័យវាលពិឃាត គឺយួន និងខ្មែរ យៀកមិញ…
–នាទីវេទិកាសេរី រៀបរៀងដោយ លោកនួនសុខវ៉ាង ស្តីពីការកាន់កាប់កម្ពុជា ដោយ វៀតណាម ចន្លោះ ឆ្នាំ ១៩៧៩ នឹង ១៩៨៩ ភាគទី៣
–​នាទីពីនេះពីនោះ​របស់លោក​សានសុវិទ្យ…។

Sorry, the comment form is closed at this time.