Apr 212013
 
Play

កម្មវិធីផ្សាយថ្ងៃអាទិត្យ ២១ មេសា ២០១៣​​៖
-សារ​ពីលោកប្រធាន​ឱកសឿម​នៃ​វិទ្យុខ្មែរ​ពិភពលោក​និង​គម្រោង​សហគមន៍បុរីអង្គរ
–នាទីវេទិកាសេរី​របស់លោក​នួនសុខវ៉ាង​ជូនសុន្ទរកថារបស់លោកសមរង្ស៊ីប្រធាន​គណបក្សសង្គ្រោះជាតិ​​នាជំនួបជាមួយអ្នកគាំទ្រ​នៅក្រុងហ្គ្រីន្សបូរ៉ូ (Greensboro)​រដ្ឋណត​ខារ៉ឡៃណា រួមទាំង​លោក​កុក-ស​និង​ក្រុមហ្វ៊ុលរ៉ូ នៃជនជាតិ​ដាកា​ដែលជាក្រុម​ជនជាតិភាគតិច​អ្នកភ្នំ​ពីវៀតណាម​កណ្តាលកាលពីថ្ងៃអាទិត្យ​ទី ១៤​មេសា​កន្លងទៅ
–នាទីចាប់ជីពចរស្ថានការណ៍ស្រុកខ្មែរដែលលោក សានសុវិទ្យ​នឹង​សម្ភាសលោក​កឹមសុខា​អនុប្រធានគណបក្សសង្គ្រោះជាតិនាទី​ក្រុង​ឡងប៊ីច្ឆសហរដ្ឋអាមេរិកកាលពីរសៀលថ្ងៃសៅរ៍
–បទសន្ទនារបស់លោកសានសុវិទ្យជាមួយលោក​វិស្វករព្រហ្មសៅរ៍នរ៉ា​ស្តីពីបាតុកម្ម​នៅមុខធនាគារពិភពលោកនៅក្រុងវ៉ាស៊ីនតោនឌីស៊ី​ កាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញ​ទាមទារកុំឲ្យធនាគារអន្តរជាតិនេះ ​ផ្តល់ប្រាក់កម្ចីដល់​ក្រុងភ្នំពេញ​បើមិនដោះស្រាយ​រឿងសិទ្ធិមាន​ទីលំនៅ​របស់អ្នកភូមិបឹងកក់ បុរីកីឡា​​និងទីដទៃទៀត ជាមុនទេនោះ
–វគ្គបញ្ចប់នៃ បទសម្ភាសន៍របស់លោកសានសុវិទ្យជាមួយលោក​សែម​មាស ​នៃក្រុង​ហេវើ​ រិល (Haverhill) រដ្ឋម៉ាស្សាឈូសិត្ស​ ស្តីពី រឿងចម្រូងចម្រាស់​នៅវត្តខ្មែរ​ក្រុង​ឡូវ៉ឹល​របស់​ភិក្ខុ​សៅ ឃន​នៃសហគមន៍ព្រះសង្ឃខ្មែរ
​–បទសន្ទនារបស់លោកសានសុវិទ្យ​ជាមួយ​​វិស្វករផ្នែកជលសាស្ត្រ លោក​សែមមី (Sammy) អូវ​សេង ពីក្រុងសាក្រាម៉ឹនតូ រដ្ឋ​កាលីហ្វ័រន្ញ៉ា លាតត្រដាង​គ្រោះអាសន្នពីការបណ្តោយ​ឲ្យជនអន្តោប្រវេសន៍ វៀតណាម​ហូរចូលទៅរស់នៅយ៉ាងកកកុញ ក្នុងបឹង​ទន្លេសាប
–បន្ទាប់មកគឺនាទីរឿងព្រេងខ្មែរ
ហើយ បញ្ចប់កម្មវិធីផ្សាយ​ដោយ​នាទីពីនេះពីនោះ​របស់លោក​សានសុវិទ្យ…

Tonle Sap

Floating village

Floating village3​​

Sorry, the comment form is closed at this time.