Mar 022014
 

កម្មវិធីផ្សាយថ្ងៃអាទិត្យ ២ មីនា ២០១៤ ភាគ១៖
១–ពត៌មានក្នុងស្រុក
២–សារប្រចាំថ្ងៃរបស់លោកប្រធានឱកសឿមស្តីពីដំណើរ ជឿនលឿននៃ គម្រោងកសាងសហគមន៍បុរី​អង្គរ
៣–បទសម្ភាសន៍របស់អ្នកនាងមានសម្បត្តិជាមួយព្រះសច្ចមុនី​លួន​សាវ៉ាត​សង្ឃសកម្មខាងការ​ពារសិទ្ធិ​មនុស្ស​នៃប្រទេសកម្ពុជាជុំវិញកាតព្វកិច្ចរបស់សង្ឃចំពោះប្រទេសជាតិប្រជាជន​និងពិទ្ធសាសនា​
៤–សេចក្តីថ្លែងរបស់លោកថៃមករាពីប្រទេស បារាំងស្តីពីការចាំបាច់ សម្រាប់ខ្មែររស់នៅប្រទេសនានា​នៅអឺរ៉ុប​ត្រូវ​តែ ធ្វើការទាមទារ​ឲ្យ​សហភាពអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ច​ចំពោះ រដ្ឋាភិបាលហ៊ុនសែន​
ដែលជារដ្ឋាភិបាល​ខុសច្បាប់​ផ្តាច់ការ​និងជាឃាតក
៥–នាទីតន្ត្រីប្រចាំថ្ងៃអាទិត្យ
៦–សេចក្តីជូនដំណឹង​និង​អំពាវនាវឲ្យ​ខ្មែរ​នៅ​អឺរ៉ុប​ជាពិសេសនៅប្រទេសបារាំងទៅចូលរួម​បាតុកម្ម​នៅ ក្រុង​ប៊្រុចសែល​ប្រទេសបែលហ្សិក​នៅ​ថ្ងៃ ទី ១០​ខែ​មីនា​ដើម្បីសុំឲ្យសហភាពអឹរ៉ុប​កុំផ្តល់​ជំនួយដល់រដ្ឋាភិបាលខុសច្បាប់របស់ហ៊ុនសែន​ ប្រកាសដោយ​លោក​អគ្គលេខាធិការ​គណបក្ស​សង្គ្រោះជាតិ ប្រចាំប្រទេសបារាំង
(កម្មវិធីផ្សាយនៅមាន ត)

បួងសួងដាក់បណ្តាសាអាខ្វាង

ថ្ងៃសៅរ៍ ១៥​ មីនា ២០១៤​ ម៉ោង​ ៩ យប់​ម៉ោងស្រុកខ្មែរ

លើកដៃសំពះផុតក្បាល៖
«ខ្ញុំសុំសម្បូងសង្រូងដល់ព្រះឥន្ទ្រ ព្រះព្រហ្ម បារមី មានឫទ្ធិជេស្តា សូមព្រះអង្គ​ មកជួយខ្ញុំផង ឥឡូវនេះខ្មែរ​មានទុក្ខ​ធំណាស់ ជិត​សាបសូន្យ ​ពូជសាសន៍ និង​ទឹកដីហើយ ដោយ​សារ​ហ៊ុន​សែន បំរើយួន លក់ទឹកដី បំផ្លាញ​ព្រៃឈើ ដុត​ផ្ទះសម្បែង យកដីចម្ការស្រែ​ ចាប់ខ្មែរ​ដាក់​គុក ធ្វើទុក្ខបុកម្នេញ។ រឿងទាំងអស់នេះ គឺហ៊ុន សែន និងប្រពន្ធ-កូន​ជាមេខ្លោង សុំទេវតា​ជាសាក្សី។»
​សំពះ​៣​ដង។ សំពះនេះគ្រាន់តែខ្ញូចដៃ ៣ ដងតែ​ប៉ុណ្ណោះ ហើយសូត្របន្តទៀត៖
«ខ្ញុំសូមបួងសួង​ដល់ផលបុណ្យដែលខ្ញុំខំកសាង​សន្សំជាច្រើនជាតិសូមផលបុណ្យនោះ ផ្តល់ឲ្យខ្ញុំក្នុងពេលនេះ​។»
សូត្រ ៧ ចប់ រួចដាក់ដៃសំពះស្មើមាត់រួចសូត្រ៖
«ផលបុណ្យទាំងនេះ កើតជាសម្តី​មានឫទ្ធិ​មហស្ចារ្យក្រៃ រុញច្រានសេចក្តីប្រាថ្នា ដើម្បី​ជួយខ្មែរ និង​យកទឹកដីខ្មែរ​ដែលបាត់បង់ មកឲ្យខ្មែរ​វិញ យ៉ាង​សក្តិសិទ្ធិ។​​ ព្រះព្រហ្មឲ្យពរ! ព្រះឥសូរទាញមាត់! ព្រះនារាយណ៍ស្រែកថា៖»​
សូត្រ ៧ ចប់។ ដៃ​ដែលសំពះទាំង ២ នោះ អារម្មណ៍​អស់លោក​ នឹង​ប្រាប់​ឲ្យធ្វើយ៉ាងណា​អស់លោក ក៏ធ្វើយ៉ាងនោះទៅ។ បន្ទាប់មក សូត្រ​សរព្រះនារាយណ៍៖
«អញនឹងដាក់បណ្តាសា អាហ៊ុន សែនឯង ជិះទូក លិច! ជិះឡាន ក្រឡាប់-បុក! ជិះយន្តហោះ ឆេះ-ធ្លាក់-រន្ទះបាញ់! ឲ្យអាឯងស្លាប់​នឹងតាយហោង ស្លាប់នឹងសត្រាវុធ​គ្រប់បែបយ៉ាង យ៉ាងទាន់ហន់! ក្រុមគ្រួសារ អាហ៊ុន សែនឯងព្រាត់ប្រាស ក្តៅក្រហាយ​ដូច​អណ្តើក​ចូលភ្លើង ទ្រព្យសម្បត្តិកិត្តិយស រលាយហីនហោច ទេវតា​បរាមុខ​គ្រប់ពេលវេលា កុំឲ្យបានសុខ​ក្នុងជីវិត! ពួកអាឯងស្លាប់ទៅ កុំឲ្យកើតជាមនុស្ស កើតទៅជាសត្វ​តិរច្ឆានរហូត!»
បណ្តាសានេះយើងថា ៣ ដង​​ហើយតទៅនេះ​ជាសារព្រះវិស្ណុថា​ ៣ ​ដង៖
«បណ្តាសាអញនេះមានតែតួអង្គគ្រាប់ខ្សាច់ ទើបដោះបណ្តាសានេះបាន!»

Sorry, the comment form is closed at this time.