May 192013
 
Play

កម្មវិធីផ្សាយថ្ងៃអាទិត្យ ១៩ ឧសភា ២០១៣​​៖
–សាររបស់លោកប្រធានឱកសឿមរាយការណ៍អំពីការងាររបស់វិទ្យុខ្មែរ​ពិភពលោកនិង ដំណើរជឿនលឿន​នៃគម្រោងសហគមន៍បុរីអង្គរ
–សេចក្តីថ្លែងអំណរគុណដល់សប្បុរសជនខ្មែរ
–វគ្គបញ្ចប់នៃកិច្ចពិភាក្សាតុមូលសម្របសម្រួលដោយ លោកម៉ៅឧត្តមសេដ្ឋា ដោយមាន​ លោកម៉ូណូទឹស លោក ឡារីសេង និង លោកគិមចន្ទវង្ស ពីរដ្ឋវ៉ាស៊ីនតោនចូលរួម​ជជែកវែកញែកអំពីការបោះឆ្នោតជ្រើសរើសមេដឹកនាំខ្មែរថ្ងៃ ២៨​កក្កដា​ខាងមុខនេះ
–បទសម្ភាសន៍​របស់លោកហង្សចក្រាបារមី ជាមួយ​សកម្មជន​ការពារព្រៃឈើ​លោក​ឈិម​សាវុធ ស្តីពី ការបន្តបំផ្លិចបំផ្លាញ ព្រៃឈើខ្មែរដែលនៅសល់តិចតួច​ក្នុង​តំបន់ព្រៃឡង់នៅពេលមុនការបោះឆ្នោត២៨​កក្កដា​២០១៣នេះ
–បទសម្ភាសន៍របស់លោកសានសុវិទ្យជាមួយលោកស៊ិន​សំបូរ​ពីខេត្ត​កេបិច ប្រទេសកាណាដា​ស្តីពីការប្រើសមាធិកម្មដ្ឋាន​ដើម្បីជួយ​ព្យាបាលអ្នកចម្រៀងអាភ័ព្វ​ទូចស្រីនិច
–នាទីបរិដ្ឋានដែលកំពុងតែខូចខាតហីនហោច​ដោយសារការគ្រប់គ្រង​ប្រទេសដែលឆ្អិនក្បាលស៊ីក្បាល​ឆ្អិន​កន្ទុយស៊ីកន្ទុយរបស់​រដ្ឋាភិបាលខ្មែរ ក្រោម​ការដឹកនាំលោកនាយករដ្ឋមន្ត្រី​ហ៊ុនសែន​ដោយ​លោកវិស្វករសែមមី​សេង​ពីរដ្ឋកាលីហ្វ័ន្ញ៉ា​នឹង​បកអាក្រាតអំពី វិធីស៊ីលុយ​របស់​ពូកមន្ត្រីពុករលួយ​និង​ក្រុមហ៊ុនខិលខូច​​ក្នុង​ការសាងសង់ទំនប់វារីអគ្គិសនី​នៅកម្ពុជា
–នាទីរឿងនិទានប្រចាំថ្ងៃអាទិត្យ រៀបរៀងដោយ​លោក​មាស​វណ្ណធា
–​នាទីពីនេះពីនោះ​របស់លោក​សានសុវិទ្យ

Sorry, the comment form is closed at this time.