May 232013
 
Play

កម្មវិធីផ្សាយថ្ងៃព្រហស្បតិ៍ ២៣ ឧសភា ២០១៣​​៖
–ព័ត៌មានរឿងខ្មែរ
–ព័ត៌មាន​ពិភពលោក
–សាររបស់លោកប្រធានឱកសឿម
-–បទវិចារ​របស់លោក​អ៊ាចណ្ណា​អគ្គលេខាធិការក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​ពិភពលោក បកអាក្រាត​អំពីសេចក្តី​ព្យាយាម​របស់​គណបក្សកាន់អំណាច​ក្នុង​ការបំបែកបំបាក់​គណបក្សសង្គ្រោះជាតិ​ដូចជាការឲ្យ​អង្គភាព ប្រឆាំង​អំពើពុករលួយ​មកគម្រាមចង់ចាប់ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ​ធម្មិកោ​ដាក់គុកពិបទមិន​ប្រកាសទ្រព្យសម្បត្តិ​ក្រោយ​ដែលព្រះអង្គបានចូលរួមក្នុង​គណបក្សប្រឆាំង
–សេចក្តីរាយការណ៍របស់លោក​ខេងខេមរៈពីរដ្ឋអូហៃយោ ស្តីពីអត្ថន័យនៃ ទិវាពិសាខបូជា
–សេចក្តីជូនដំណឹង​របស់លោក​ថាច់ពីយ៉ា​ពីប្រទេសបារាំង​ស្តីពី មរណភាព​និងពិធីបុណ្យសព របស់លោក​ឈិត​ដូ​ឬដែលមិត្តអ្នកស្តាប់វិទ្យុខ្មែរ​ពិភពលោក​ស្គាល់លោក​ក្នុង​នាម​ថា​ឈិត​ធិញអតីតខ្មែរ​ក្រហម​ដែលមិោនមែន​ខ្មែរ​យៀកមិញ​ដូចជាស៊ីម​ជាសុទ្ធសាយឈុំហេងសំរិនចាន់ស៊ីប៉ែន​សុវណ្ណទាបាញ់ភូថងយុទ្ធភូថង​ ដែលបម្រើ​យួននោះ។​
–វគ្គបន្តនៃ​បណ្តាំ​របស់លោកតាធិញ​មុន​នឹង​លាចាកលោកនេះទៅ​បន្សល់ទុកឲ្យ​យុវពលករ​ឈុំសូខនៅ​ពី​ប្រទេស​កូរ៉េខាងត្បូង​បញ្ជាក់ថាមិនមែនខ្មែរ​ក្រហមទេដែលមាន​ផែនការប្រល័យពូជសាសន៍ខ្មែរ
–ចម្រៀងតែងដោយ​លោក​ឈិត​ដូ ឬ ឈិតធិញនិង​ច្រៀងដោយ​លោក​កុយវណ្ណា
–នាទីភាសាខ្មែរមួយសប្តាហ៍មួយម៉ាត់រៀបរៀងដោយ​លោកសានសុវិទ្យ
–នាទីសម្លេងស្រ្តីខ្មែរ​ដែលអ្នកគ្រូសូផានីបៃ​នឹងលើកយកពាក្យថាអណ្តាតឥតឆ្អឹង​ក្នុងភាសាខ្មែរ មកអធិប្បាយ

Sorry, the comment form is closed at this time.