May 212013
 
Play

កម្មវិធីផ្សាយថ្ងៃអង្គារ ២១ ឧសភា ២០១៣​​៖
–ព័ត៌មានរឿងខ្មែរ
–ព័ត៌មាន​ពិភពលោក
–សារពីលោកឱកសឿម​ប្រធាន​វិទ្យុខ្មែរពិភពលោកនិង​សហគមន៍បុរីអង្គរ​–
–បទវិចារ​របស់លោកអ៊ា​ចណ្ណា​អគ្គលេខាធិការក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាពិភពលោក​ស្តីពីការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រីខ្មែរ​ថា​មាន​ក្រុម​ចលនា​ប្រឆាំងរដ្ឋាភិបាលលាក់ពួន​នៅក្នុង​គណបក្សប្រឆាំង​–​​
–វគ្គបន្តនៃបទសន្ទនា​របស់​លោក​ហង្សចក្រាបារមី ជាមួយខ្មែរ​នៅ​បរទេសដែល​សុំមិន​បញ្ចេញ​ឈ្មោះ​អះអាងថា​បញ្ហា​យួន ខ្មែរ​អាចដោះស្រាយបាន​បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតនៅ​ខែកក្កដា
–បណ្តាំរបស់លោក​តា​ធិញ​អតីតខ្មែរ​ក្រហម​ដែលមិនមែនខ្មែរយៀកមិញពន្យល់អំពីការពិតជុំវិញបញ្ហាខ្មែរ​ក្រហម​ថាតើអ្នកណាប្រល័យពូជសាសន៍ខ្មែរ?
–បទសន្ទនា​របស់លោកសានសុវិទ្យ​ជាមួយ​លោកស៊ិន​សំបូ​នៅក្រុង​ម៉ុងរេអាល់​ខេត្ត​កេបិច​ប្រទេសកាណាដា​​ស្តី ពីមូលហេតុ​ដែលធ្វើឲ្យលោក​ងាកទៅរកការប្រតិបត្តិ​សមាធិកម្មដ្ឋាន​និង​ការប្រើសមាធិកម្មដ្ឋាន​ក្នុង​ការរំដោះប្រទេសពីពួកយួន
–បទសន្ទនា មួយទៀត រវាង​លោកសានសុវិទ្យ​​នឹង​លោក​សែម មាសនៅក្រុង​ហេវើរិល រដ្ឋម៉ាស្សាឈូសិត្ស៍ស្តីពី​ដំណើរ​ជឿនលឿន​នៃ ករណីបណ្តឹងរបស់អ្នកស្រី ម៉ាយ៉ាម៉ែន នៅវត្ត​ត្រៃរតនារាម​ នាទីក្រុងឡូវ​ពាក់ព័ន្ធ​នឹងការផ្សព្វផ្សាយវីដេអូ ស្តីពី​រឿង​ឧត្បាតរវាង​អ្នកស្រី​នឹង​អ្នកបួស​ញ៉ែមគិមតេង
–នាទីពីនេះពីនោះរបស់លោកសានសុវិទ្យ

Sorry, the comment form is closed at this time.