Apr 102013
 
Play

កម្មវិធីផ្សាយថ្ងៃពុធ ១០ មេសា​​ ២០១៣៖
-ព្រះធម្មទេសនា​ប្រចាំ ថ្ងៃសីល​១៥​រោច​ដាច់ខែ​ផល្គុន វគ្គបញ្ចប់នៃរឿងស្តីពីជីវិត និង ទ្រព្យសម្បត្តិ
–ពត៌មានរឿងខ្មែរ
–ពត៌មាន​ពិភពលោក
—​រួចមាន
–សារ​របស់លោក​ប្រធានឱកសឿមស្តីពីវិទ្យុខ្មែរពិភពលោកនិង​គម្រោងសហគមន៍បុរីអង្គរ–ត មកគឺ
–វគ្គបន្ត​នៃបទសន្ភាសន៍ រវាង លោកថាច់ពីយ៉ា នឹង លោក យិន សែម អតីត ខ្មែរ យៀកមិញ ដែលអះអាងថា គឺយួន មិនមែនខ្មែរក្រហមទេ ដែលបាន ប្រព្រឹត្តអំពើប្រល័យពូជសាសន៍មកលើប្រជាជនកម្ពុជានៅចន្លោះឆ្នាំ ១៩៧៥ នឹង ១៩៧៩–តាមដោយ
–បទសម្ភាសន៍​របស់លោក​ហង្សចក្រាបារមី ជាមួយព្រះតេជគុណ លួន សាវ៉ាត សកម្មសង្ឃ ខាងការពារសិទ្ធិមនុស្ស ដែលនឹង និមន្ត ត្រឡប់ទៅកម្ពុជាពីសហរដ្ឋអាមេរិកវិញ នៅ ថ្ងៃទី ១៨ មេសានេះ–រួចមាន
–បទសន្ទនាប្រចាំថ្ងៃពុធរបស់លោកសានសុវិទ្យ ជាមួយជាងគំនូរ-ចម្លាក់ លោកអឿចក្រា នៃក្រុងខូលស្ព្រិង រដ្ឋញិវយ៉ក ដែលទើបនឹងត្រឡប់មកពីប្រទេសកម្ពុជា​ –រួចមាន
–នាទីវប្បធម៌ខ្មែរ​ដែលលោកម៉ីសុភីនឹងលើកយករឿងកំប្លែងស្តីពីអាគាំងចៅ តាមកនិយាយ​ប្រាប់–តាមដោយ
–សេចក្តីរាយការណ៍អំពីការបញ្ចាំងខ្សែភាពយន្ត ដំបូងបង្អស់ របស់ ដេវី ជូ ចៅ ប្រុស លោក វ៉ាន់ ចាន់ នៃ ផលិតកម្ម វ៉ាន់ ចាន់ភាពយន្ត ពីសម័យសង្គម រឿង ដំណេកមាស The Golden Slumbers—រួចបញ្ចប់កម្មវិធីផ្សាយ ថ្ងៃពុធនេះដោយ
–នាទីពីនេះពីនោះ​របស់លោក​សាន​សុវិទ្យ

Sorry, the comment form is closed at this time.