Apr 262017
 
Play

កម្មវិធីផ្សាយ​ថ្ងៃពុធ ទី ២៦ មេសា ​២០១៧៖

១–ភាគបន្តនៃកិច្ចសំណេះសំណាលរបស់លោកហ៊ីង​​សុខសានប្រធាន​ចលនា​យុវជនគណបក្ស​​សង្រ្គោះជាតិ
​ដែលកំពុងធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិកជាមួយ​សម្ព័ន្ធខ្មែរ-អាមេរិកាំង​ស្តីពីស្ថានការណ៍​នៅក្នុងប្រទេសកម្ពុជា
២–នាទីសៀវភៅ «អង្គការជានរណា» អានដោយ
​លោកសានសុវិទ្យ
៣–នាទីតន្ត្រីប្រចាំថ្ងៃ
៤–នាទីចំណេះដឹងទូទៅរៀបរៀងដោយអ្នកនាងស៊ានកិត្យា
៥–នាទីវប្បធម៌ខ្មែររៀបរៀងដោយលោកម៉ីសុភី
៦–នាទីពីនេះពីនោះរៀបរៀងដោយលោកសានសុវិទ្យ៕

នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧ នេះ អង្គការសង្គមស៊ីវិល បណ្តាញសហគមន៍ធនធានធម្មជាតិ និងបរិស្ថាន និងយុវជន បានប្រមូលផ្តុំគ្នានៅមុខព្រះអង្គដងកើ ដើម្បីរំលឹកខួបឆ្នាំទី​៥ នៃមរណភាព នៃវីរជនការពារធនធានធម្មជាតិ ឈុតវុទ្ធី ។
12
ការរំលឹកខួបនេះគឺក្នុងគោលបំណងផ្ញើសារទៅកាន់រដ្ឋាភិបាលខ្មែរ ឲ្យស្វែងរកឃាតករពិតយកមកផ្តន្ទាទោសតាមច្បាប់ ព្រមទាំងធ្វើពិធីបួងសួងដើម្បីរលឹកដល់វិញ្ញាណក្ខ័ន្ធរបស់លោកឈុតវុទ្ធីផងដែរ ។
34

Sorry, the comment form is closed at this time.